Pages

Thursday, February 20, 2014

គយ​ចល័ត​របស់​ក្រសួង​ឆ្មក់​ចាប់​ទូរស័ព្ទ​គេចពន្ធ​មានតម្លៃ​រ៉ាប់​ម៉ឺន​ដុល្លា​ចេញពី​ព្រលានយន្តហោះ​មិន​អនុ​ញា​ត្ត​អ្នកកាសែត​យក​ព័ត​មាន​!​សង្ស័យ​ទទួល​លុយ​ក្រោម​ទុក​? ​

សៀមរាប​៖ (​វិចិត្រ​)​លោក​រក្សា​សេរី​ប្រធាន​គយ​ច​លត​ប្រចាំ​ខេត្តសៀមរាប​ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​គំរូ​ឃុំ​ល្វា​ស្រុក​ពួក​ខេត្តសៀមរាប​បាន​ឆ្មក់​បង្ក្រាប​នូវ​ទូរស័ព្ទ​គេចពន្ធ​សេរី​ទំនើបៗ​រាប់ពាន់​គ្រឿង​និង​មានតម្លៃ​រ៉ាប់​ម៉ឺន​ដុល្លា​អាមេរិក​ដែល​បាន​លាក់ទុក​ក្នុង​វ៉ា​លី​ស​ធំៗ​ចំនួន​៥​ដែល​ឈ្មួញ​នាំ​មកពី​ក្រៅប្រទេស​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។​
​ពាក់​ព័​ន្ទ​ទៅ​និង​ការបង្ក្រាប​នូវ​ទូរស័ព្ទ​គេច​ពន្ទ​រាប់​មានតម្លៃ​រ៉ាប់​ម៉ឺន​ដុល្លា​នេះ​ត្រូវបាន​ប្រភព​បាន​អះអាងថា​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រ​ម៉ាណ​ជាង​៩​ទៅ​១០​យប់​កាលពី​ថ្ងៃទី​១៩​ខែ​កុ​ម្ភះ​នៅ​ចំនុច​រង្វង់​មូល​ព្រលានយន្តហោះ​សៀមរាប​លើ​ដ​ស្ថិតនៅ​ភូមិ​គ្រួស​សង្កាត់​ស្រ​ង៉ែ​ខ​ណះ​ពេលដែល​គេ​ដឹកជញ្ជូន​តាម​រថយន្ត​តាក់ស៊ី​ចេញពី​ព្រ​លា​ន្ត​យន្តហោះ​ហើយ​ត្រូវបាន​ក្រុម​គយ​ចល័ត​ក្រសួង​ដែល​ប្រចាំការ​នៅ​ស្រុក​ពួក​ស្ទាក់​ចាប់បាន​ហើយ​យកទៅ​រក្សាទុក​នៅ​កន្លែង​ប្រចាំការ​នៅ​ទឹកដី​នៃ​ស្រុក​ពួកនេះ​ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​បង់ពន្ធ​ទៅតាម​ផ្លូវច្បាប់​។​
20c2

No comments :

Post a Comment