ថ្មីៗមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលដែលរូបភាពនៃកូនជ្រូក ចម្លែកមួយក្បាល ត្រូវបានគេបង្ហោះនៅលើបណ្តាញអ៊ីនធើណែតនៅក្នុងទីក្រុង Tapiraipe រដ្ឋ Bahia ប្រទេសប្រេស៊ីល។ ប៉ុន្តែបើមើលឲ្យបានហ្មត់ចត់ទៅកូនជ្រូកចម្លែកមួយនេះមានមុខមាត់ ស្រដៀងទៅនឹងមនុស្ស គ្រាន់តែមានច្រមុះវែង និងស្លឹកត្រចៀកធំតែប៉ុណ្ណោះ។ បើយោងតាមគេហទំព័រនានាបានឲ្យដឹងថាកូនជ្រូកនោះត្រូវបានស្លាប់ទៅ វិញក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកើតមក។ បច្ចុប្បន្ននេះកូនជ្រូកនេះមិនត្រូវបានគេកំណត់អត្តសញ្ញាណច្បាស់លាស់ នៅឡើយទេ ថាមកពីការផ្លាស់ប្តូរហ្សែន ឬយ៉ាងណានោះទេ៕
No comments :
Post a Comment