Pages

Wednesday, February 19, 2014

Facebook មាន​ថ្ងៃ​នេះ​ដោយ​សារ​នរណា?

ក្រោយពីបង្កើត Facebook បានរួចមកលោក Mark Zuckerberg និងមិត្តភ័ក្តិ ត្រូវការអ្នកវិនិយោគដើម្បីឲ្យ Facebook ដំណើរការទៅមុខ ស្របពេលជាមួយគ្នានោះ លោក Peter Thiel សហស្ថាបនិក PayPal បានជួបជាមួយនឹងលោក Mark Zuckerberg រួមនិងមិត្តភ័ក្តិនៅសកលវិទ្យាល័យ។
ក្រោយពីនិយាយគ្នារួចមក លោក Thiel បានសម្រេចចិត្តវិនិយោគទឹកប្រាក់ ៥០០.០០០ដុល្លារអាមេរិក ក្នុងការទិញយកភាគហ៊ុន ១០,២ភាគរយពី Facebook និងទទួលបានតំណែងមួយ នៅក្នុងក្រុមប្រឹក្សាភិបាល។
លោក Thiel គឺជាវិនិយោគទុកដំបូងគេបំផុតដែលបានជួយឲ្យ Facebook មានថ្ងៃនេះ ហើយក៏ជាទីប្រឹក្សាដ៏ល្អមួយរូបសម្រាប់ Zuckerberg និងមិត្តភ័ក្តិផងដែរ។
នៅក្នុងសៀវភៅ The Facebook Effect សរសេរដោយ David Kirkpatrick បានឲ្យដឹងថា បណ្ដាញសង្គម Facebook ដំណើរការទៅមុខយ៉ាងរលូន និងជោគជ័យ ក្រោមការជ្រោមជ្រែងរបស់លោក Thiel ព្រោះថាលោកយល់ដឹងពីបច្ចេកវិទ្យាច្បាស់ និងជាមនុស្សមានបទពិសោធន៍ ជាពិសេសគឺយល់ដឹងពីហិរញ្ញវត្ថុ និងការវិនិយោគ។
នៅក្នុងសៀវភៅខាងលើ បានកត់ចំណាំងពាក្យមួយឃ្លារបស់លោក Thiel ថា "ខ្ញុំបានយល់ឃើញពីចក្ខុវិស័យរបស់ពួកគេ (Facebook) ហើយគ្រប់គ្នាមានភាពទទួលខុសត្រូវ និងឲ្យតម្លៃ។ ខ្ញុំជឿជាក់នូវការវិនិយោគរបស់ខ្ញុំនឹងទទួលបានជោគជ័យ ហើយសុវត្ថិភាពថែមទៀត"។
ទីបំផុតការវិនិយោគរបស់លោក Thiel នូវទឹកប្រាក់ ៥០០.០០០ដុល្លារអាមេរិក បានហុចផលមកវិញនូវប្រាក់រយលានដុល្លារអាមេរិក ក្រោយពេលដែល Facebook លក់ IPO។
ឆ្នាំ ២០១២ បណ្ដាញ Facebook ក៏ចាប់ផ្ដើមលក់ IPO ក្រោមការដឹកនាំ និងជ្រោមជ្រែងពីក្រោយរបស់លោក Thiel រហូតទទួលបាន ១០០ពាន់លានដុល្លារអាមេរិក (៣៨ដុល្លារអាមេរិកក្នុងមួយហ៊ុន)។ ពេលនោះ លោក Thiel ក៏បានលក់ហ៊ុនចំនួន ១៦,៨លានហ៊ុន ដែលទទួលបានទឹកប្រាក់ ៦៣៨លានដុល្លារអាមេរិក។ ក្រោយមកលោកបានលក់ហ៊ុនបន្ថែមទៀត សរុបទាំងអស់បានលុយ ១ពាន់លានដុល្លារអាមេរិក ហើយមកដល់ពេលនេះ លោក Thiel នៅសល់ហ៊ុន Facebook ក្នុងដៃ ៥លានហ៊ុន និងមុខតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល៕

No comments :

Post a Comment