Pages

Wednesday, February 19, 2014

សមត្ថ​កិច្ច​ចុះ​ប​ង្ក្រា​ប​គ្រឿង​ញៀន​នៅ​សង្កាត់​ទឹក​ល្អក់​៣

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​នគរបាល មន្ទីរ​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​បានចុះ​ឆែកឆេរ​បន្ទប់​អគារ​ខុន​ដូ​មួយ​ កន្លែង​លេខ​១២៣ ផ្លូវ​លេខ​១៩២ ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន កាល​ពី​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នេះ។
ប្រតិបត្តិការ​ចុះ​ប​ង្ក្រា​ប ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នេះ ដឹកនាំ​ដោយ​លោក ហៀ​ង សុ​ភ័​ក្រ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដើម្បី​មក​ចង្អុល​បង្ហាញ ទី​តាំង​លាក់​ទុក​គ្រឿង​ញៀន​ក្នុង​បន្ទប់​ជាន់​ទី​១នៃ​អគារ​ខុន​ដូ​ខាង​លើ ។ ការ ឆែកឆេរ​នេះ​ផង​ដែរ សមត្ថ​កិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ដែល​ជន​សង្ស័យ​ដាក់​ក្នុង កន្សែង​ពោះ​គោ ជា​ការ​បន្លំ​ភ្នែក​សមត្ថ​កិច្ច ដោយ​ជន​ល្មើស​យក​គ្រឿង​ញៀន​ទាំង​នោះ​ដាក់​ចូល​នឹង​កន្សែង​ពោះ​គោ​ចំនួន​៣៩ ។
ខណពេលនេះ សមត្ថ​កិច្ច​កំពុង​តែ​ធ្វើ​ការ​រឹប​អូស និង​ធ្វើ​ពិសោធន៍ ដើម្បី​ឈាន​ទៅ​រក​ចាប់​ខ្លួន​ជន​ល្មើស​ដែល​ជា​មេខ្លោង ៕

No comments :

Post a Comment