ខេត្ដស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រើ អំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនដោយកាប់ក្បាលចំនួន២ពូថៅបណ្ដាល ឱ្យសន្លប់ក្នុងថ្លុកឈាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់នោះមានឈ្មោះ សែត កុសល អាយុ២៩ឆ្នាំ ។ចំណែកស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធជនដៃដល់មានឈ្មោះ ពុធ ស្រីនី អាយុ១៩ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមការរៀបរាប់របស់ស្ដ្រីរងគ្រោះបានឲ្យថា កាលពីអ្នកស្រីទើបរៀបអាពាហ៍ពិពារហ៍បានមួយរយៈក្រោយមកពុំដែល កើតមានទំនាស់ទាស់ទែងគ្នានោះទេ ពោលគឺមានភាពល្អូកល្អិនស្រឡាញ់គ្នាចាក់ទឹកមិនលិច ។ ប៉ុន្ដែក្រោយពីសម្រាលបានកូនស្រីមួយអាយុប្រមាណជិត២ឆ្នាំ ស្រាប់តែចាប់ផ្ដើមកើតមានទំនាស់ជាមួយគាត់ ខណៈដែលប្ដីផឹកស្រាស្រវឹងម្ដងៗតែងតែរករឿងឈ្លោះប្រកែកមិនចេះចប់មិន ហើយ ។ លុះដល់ថ្ងៃកើតហេតុ ពេលដែលប្ដីផឹកស្រាស្រវឹងក៏បានវិលមកផ្ទះវិញ ស្រាប់តែរករឿងឈ្លោះប្រកែកហើយពូថៅមកកាប់ក្បាលចំនួន២ពូថៅបណ្ដាលឱ្យ សន្លប់ភ្លាមៗ ។
ពេលឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋជិតខាង និងក្រុមគ្រួសារក៏បានជួយអន្ដរាគមន៍ ឃាត់ខ្លួនជនដៃដល់ឲ្យសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបំពេញសំណុំបែបបទចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ” ៕

No comments :
Post a Comment