
តាមធម្មតាគេអាចប្រើខ្ទឹមក្រហមបំបាត់អាការរលាកក្លាយផ្សេងៗដូចជា បំបាត់អាការរោគ មុនរលាកក្លាយ បំបាត់ស្នាមជាំ និងអុជខ្មៅ ស្នាមពកជាំនៅលើផ្ទៃមុខ និងតាមរាងកាយជួយ រំលាយអាហារ និងជួយឱ្យបរិភោគអាហារបានច្រើន ។ ជាមួយគ្នានោះគេក៏អាចប្រើធ្វើជា ឱសថបំបាត់អាការឆ្អល់ពោះ បញ្ចោញខ្យល់ផោម ជួយបញ្ចុះទឹកនោម និងពិសេសគេអាចដំយក ទៅដាក់ត្រង់ក្នុងបន្ទប់ ដើម្បីបំបាត់ក្លិនហប់ស្អុយបានមួយចំណែកថែមទៀត ។
*វិធីបំបាត់រោគ
១-ប្រើខ្ទឹមក្រហមមួយមើមមកដំចិញ្ច្រាំ ឬចិតជាបន្ទះស្តើងៗរួចដាក់ក្នុងកូនចានទុកលើក្បាលដំណេកក្បែរ ខ្នើយ អាចជួយបំបាត់ក្លិនស្អុយពីការហប់ស្អុយរបស់បន្ទប់បានយ៉ាងល្អ ។
២-ដំខ្ទឹមក្រហមល្មមបែកប្រេះ ហើយយកមកដាក់នៅលើខ្នើយក្នុងពេលដេកយប់នោះនឹងធ្វើឱ្យក្លិនក្រអូប ប្រហើររបស់ខ្ទឹមក្រហមអាចជួយកាត់បន្ថយអាការតឹងច្រមុះ ដកដង្ហើមស្រួលជាង មុន និងអាចបំបាត់អាការហៀរសំបោរបានយ៉ាងឆាប់រហ័សដែលអាចជួយកូនតូចរបស់ អ្នកដេកលង់លក់បានស្រួលពេញមួយយប់ ។
៣-បុកខ្ទឹមក្រហមឱ្យម៉ដ្ឋ រួចយកមកលាបស្តើងៗត្រង់បរិវេណចុងបង្ហើយរបស់កូនតូចក៏ប្រើបានផលដូចគ្នា ។
៤- ក្នុងពេលកូនតូចមិនដេកពួនសាកល្បងប្រើវិធីដុតមើមខ្ទឹមក្រហមមួយមើម ឱ្យក្រៀមល្មម ហើយយកទៅឱ្យកូនស្រូបក្លិនដើម្បីកាត់បន្ថយអាការតឹងច្រមុះក៏អាចជួយ ឱ្យកូនតូចដេកលង់លក់បានស្រួលដូចគ្នា ។
*សម្រាប់មនុស្សធំ
១-សាកល្បងដំខ្ទឹមក្រហមមួយមើមល្មមឱ្យបែក ហើយដាក់ក្នុងទឹកក្តៅឆុងផឹកបំបាត់អាការផ្តាសាយ ។
២-បង្ហើបគម្របឆ្នាំងបន្តិចដើម្បីឱ្យចំហាយទឹកមកប៉ះបរិវេណផ្ទៃមុខសម្រាប់ជួយកាត់បន្ថយអាការផ្តាសាយ ។
៣-ស្រូបចំហាយទឹកសន្សឹមៗបញ្ចូលក្នុងខ្លួន ។
*ប្រយ័ត្ន
កុំបើកគម្របឆ្នាំងមកទាំងអស់ប្រយ័ត្នចំហាយទឹករលាកផ្ទៃមុខ ។
*វិធីណែនាំ
សាកល្បងប្រើកន្សែងពោះគោឃ្លុំក្បាលនៅពេលស្រូបយកក្លិនខ្ទឹមក្រហមពីឆ្នាំងនោះនឹងផ្តល់ផលល្អកាន់តែទ្វេដងឡើង ។
៤- ខ្ចប់ខ្ទឹមក្រហមដែលដំហើយយកមកជូតមុខ រួចហើយរុំទុកត្រង់កនោះនឹងជួយឱ្យអាការផ្តាសាយ អាការតឹងច្រមុះទាំងមនុស្សចាស់ និងកុមារទទួលផលល្អដូចគ្នា ៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment