រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៏ទូទាំងប្រទេសកាលពីថ្ងៃទី ១៩ កុម្ភៈម្សិលមិញនេះ បានបណ្ដាលឲ្យមានអ្នកស្លាប់ ០២នាក់ និងរបួស ១១នាក់ ក្នុងនោះរបួសស្រាល ០៤នាក់ ។
យោង តាមសេចក្ដីរាយការណ៏ ដែលចុះផ្សាយនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិឲ្យដឹង ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៏ទាំង១០លើកនោះ ក៏បានបង្កឲ្យយានយន្តខូចខាត ចំនួន១៨គ្រឿង ផងដែរ ។ ក្នុងនោះមានម៉ូតូ ០៨គ្រឿង, រថយន្តធុនតូច០៥គ្រឿង, រថយន្តធុនធំ០១គ្រឿង និងថ្មើរជើងម្នាក់។
គ្រោះ ថ្នាក់ចរាចរណ៏ទាំងនេះ ត្រូវបានគេរកឃើញថា បណ្ដាលមកពីការបើកបរមិនប្រកាន់ស្ដាំ មិនគោរពច្បាប់ចរាចរណ៏ ស្រវឹង កត្តាយានយន្ត និងបើកបើកបរ ដោយមិនពាក់មួកសុវត្ថិភាព ៕ស. សណ្តាប់
No comments :
Post a Comment