Pages

Monday, February 17, 2014

ផ្លែមៀនប៉ូវខួរក្បាល និងប៉ូវកំលាំង

មៀនគឺជាផ្លែឈើមួយប្រភេទ ដែលសាច់របស់វា សំបូរទៅដោយជាតិទឹក មានរសជាតិផ្អែមស្អិត។ គេអាចបរិភោគ វាស្រស់ៗ ឬផលិតជាបង្អែមកំប៉ុង ឬយកទៅហាលឲ្យស្ងួត ធ្វើជាមៀនក្រៀម ដើម្បីទុកឲ្យបាន យូរក៏បាន។ មៀននៅពេលហាល ស្ងួតធ្វើឲ្យ បាត់ជាទឹកអស់ហើយ នៅសល់តែជាតិស្ករផ្អែម ធ្វើឲ្យមេរោគមិនអាច រីករាលដាលបានឡើយ ហើយរសជាតិ នៅតែដូចដើម។
នៅក្នុងសាច់មៀនមានសារធាតុអាហារផ្សេងៗជាច្រើន ដូចជាស្ករគ្លុយកូសស៊ូកូស វីតាមីន A,B។ ក្រៅពីនេះវាមានប្រូតេអ៊ីន ក្នុងបរិមាណយ៉ាងច្រើន មានខ្លាញ់ និងអំបិលរ៉ែជាច្រើប្រភេទ។ នៅក្នុងក្បួនវេជ្ជសាស្រ្តបុរាណចិន គេប្រើប្រាស់មៀនក្រៀម ជាឱសថជំនួយបេះដូង ជំនួយឈាម ជំនួយខួរក្បាល ជួយរំលាយអាហារ ហើយត្រូវបានគេស្គាល់ច្បាស់ថា អាហារ ប៉ូវដ៏ល្អមួយប្រភេទ។
មៀនជាផ្លែឈើមានរស់ជាផ្អែមុតក្តៅ និងមានគុណសម្បត្តិជាឱសថប៉ូវសុខភាពជាច្រើនផ្នែក។ ដូច្នេះវាសមស្របសម្រាប់ បុគ្គលដែលមានរាងកាយទន់ខ្សោយ ជាពិសេសស្រ្តីដែលទើបតែឆ្លងទន្លេរួច ឬអ្នកជំងឺដែលទើបងើបពីឈឺ ដោយគេនិយម យកវាទៅស្ងោរសាបជាមួយស៊ុតមាន់ ឲ្យស្រ្តីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសឹទ្ធភាពក្នុងការជួយប៉ូវកំលាំង ប៉ូវឈាម យ៉ាងល្អ។
ក្រៅពីនេះវាជាថ្នាំជំនួយសរសៃប្រសាទជំនួយការចងចាំ ប្រើសម្រាប់អ្នកមានចិត្តច្របូកច្របល់ ខ្វល់ខ្វាយ ច្រាស់ច្រាល និងបែកញើសខ្លាំង។ តែដោយសារតែវាមានរសជាត់ផ្អែម និងក្តៅ ដូច្នេះអ្នកនឹងមានអាការក្តៅឈឺក្នុងក មានស្លេស្មពណ៌ លឿង ទល់លាមក ដោយអ្នកមិនគួរទទួលទានច្រើនពេកឡើយ ៕

No comments :

Post a Comment