ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទាបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សិ្ថតនៅចំណុចភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡុច លឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចនោះ បានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

No comments :
Post a Comment