មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់មូលដ្ឋាន ជាពិសេសការគាំទ្រដល់សហគ្រាសធុន តូច និងមធ្យម និងលើកទឹកចិត្តឲ្យមានការបង្កើតសហគ្រាសថ្មីៗ ដើម្បីបង្កើតឱកាសការងារ ជូនដល់ប្រជាពលរដ្ឋសំដៅកាត់បន្ថយភាពក្រីក្រនៅថ្នាក់មូលដ្ឋាននោះ។
ក្នុង សិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាលពីថ្ងៃ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៤ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រ សាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកនៅក្នុងការអនុវត្តយុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បញ្ជាក់ថា ការបង្កើតឱកាសការងារ ជូនដល់អាជ្ញាធរមូលដ្ឋាន គឺមានសារសំខាន់ ណាស់ និងជាឱកាសដ៏មានតម្លៃសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ នៅក្នុងការទទួលបាននូវបទ ពិសោធន៍ ចំណេះដឹង និងព័ត៌មានថ្មីៗ ដែលបានមកពីការអង្កេតពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តម សក់ សេដ្ឋា បន្ដថា គោលបំណងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន គឺដើម្បី កសាងសមត្ថភាពផ្នែកសេដ្ឋកិច្ចនៅមូលដ្ឋាន នៅក្នុងគោលបំណងកែលម្អអនាគត ផ្នែកសេដ្ឋ កិច្ចរបស់ខ្លួន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅថ្នាក់មូល ដ្ឋាន ។ លើសពីនេះការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានគឺជាដំណើរការ ដែលអនុវត្តន៍តាមរយៈ ការចូលរួមរបស់វិស័យសាធារណៈ វិស័យឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាល ត្រូវបំពេញ ការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើននូវលក្ខខណ្ឌកាន់តែប្រសើរ សម្រាប់កំណើនសេដ្ឋ កិច្ច ការប្រកួតប្រជែងបង្កើនកំណើនប្រកបដោយចីរភាព និងការបង្កើតឱកាសការងារនៅមូល ដ្ឋានផងដែរ។
ឯកឧត្តម បានបន្ដបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក៏មានការពាក់ព័ន្ធជាមួយនឹងមុខងារ ជាច្រើនរបស់អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដោយរាប់បញ្ចូល ទាំងការធ្វើផែនការផ្នែកបរិស្ថាន ការអភិវឌ្ឍអាជីវកម្ម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន នានាជាដើម ។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍យុទ្ធសាស្ដ្រអភិវឌ្ឍន៍ សេដ្ឋកិច្ច ដើម្បីផ្ដល់ជា ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសហគមន៍ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចការគ្រប់គ្រងរបស់ខ្លួន ហើយប្រការនេះអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការកែលម្អជាប្រចាំទៅលើបរិយាកាសវិនិ យោគ ការបង្កើតលក្ខខណ្ឌសមស្របសម្រាប់ធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន នៅក្នុងគោលបំ ណងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងការបង្កើនប្រាក់ចំណូលនៅមូលដ្ឋាន ដើម្បី លើកកម្ពស់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តម រដ្ឋលេខាធិការបានបន្ដទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងតែពិនិត្យមើលឡើង វិញចំពោះមុខងារ និងធនធានសម្រាប់ធ្វើការវិភាគក្នុងការរៀបចំការផ្ទេរមុខងារ និងធនធានជូន ដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារ និងការលើកក ម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឲ្យមានការអភិវឌ្ឍ រីកចម្រើន បន្ថែមទៀត ។
ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ-សង្កាត់បានបញ្ជាក់ឲ្យដឹងថា គម្រោងអភិ វឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានគឺជាការលើកកម្ពស់ និងជំរុញដល់ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកការគាំទ្រការបង្កើតអាជីវកម្មនៅមូលដ្ឋាន ការកសាងផែនការ អភិវឌ្ឍន៍សេដ្ឋ កិច្ចមូលដ្ឋាន ការបង្កើតឱកាសការងារ និងប្រាក់ចំណូលនៅមូលដ្ឋាន តាមរយៈ វិស័យកសិកម្ម និងវិស័យទេសចរណ៍សម្រាប់ការកសាងសមត្ថភាពរបស់សមាគម អាជ្ញាធរមូលដ្ឋាន ដើម្បីរួម ចំណែកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នៅក្នុងការអភិវឌ្ឍថ្នាក់មូលដ្ឋាន ។
ឯកឧត្តម បានបន្ដថា តាមរយៈកិច្ចប្រជុំពិភាក្សាគ្នានេះនឹងទទួលបាននូវការចែក រំលែកបទពិ សោធន៍ និងចំណេះដឹងដល់អាជ្ញាធរមូលដ្ឋានកាន់តែទូលំទូលាយ ហើយអាចជំរុញឲ្យសម្ព័ន្ធ ភាពជាតិឃុំ-សង្កាត់មានលទ្ធភាពក្នុងការរៀបចំផែន ការសកម្មភាព និងយុទ្ធសាស្ដ្រសម្រាប់ អនុវត្តន៍គម្រោងនៅពេលខាងមុខ ក៏ដូចលើកជាសំណូមពរជូនដល់រាជរដ្ឋាភិបាលក្នុងការតាក់ តែងគោលនយោបាយ ដើម្បីឆ្លើយតបនឹងតម្រូវការនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ខ្ពស់ ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានមានចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ ដែល ផ្ដល់ការគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិនៃប្រទេស កាណាដា ហើយកំពុងអនុ វត្តន៍ នៅក្នុងក្រុង-ស្រុកចំនួន ៩ ក្នុងខេត្ត ៣ គឺខេត្ដកំពង់ចាម កណ្ដាល និង ខេត្ដបាត់ដំបង ៕
(ប្រភពAKP)
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment