Pages

Sunday, February 2, 2014

ប្រធានាធិបតី អ៊ុយក្រែនចូល​ធ្វើ​ការវិញ បង្ហាញ​ពីភាពរឹងរូស​ចំពោះ​បាតុករ


អស់ពេលប៉ុន្មានថ្ងៃកន្លងមកដែលបក្សប្រឆាំង បានប្រឹងប្រែងសម្រុកធ្វើបាតុកម្មយកជ័យ នៅទីក្រុងគាវនោះ តែមិនបាន សម្រេច លោកប្រធានាធិបតីអ៊ុយក្រែន វីកទ័រ យ៉ាណូកូវីក បានត្រឡប់ចូលមកធ្វើការវិញហើយ កាលពីថ្ងៃចន្ទនេះ ។
លោកប្រធានាធិបតីយ៉ាណូកូវិច ដែលកំពុងរងសម្ពាធពីបាតុករប្រឆាំងរដ្ឋាភិបាល ឱ្យលាលែងពីដំណែង និងរៀបចំឱ្យមាន ការបោះឆ្នោតមុនអណ្ណត្តិជាបន្ទាន់នោះ បានដាក់ច្បាប់សម្រាកពីការងាររដ្ឋ អស់រយៈពេល៤ថ្ងៃមកហើយចាប់តាំងពីថ្ងៃពុធ គឺ៤ថ្ងៃកន្លងមកនេះហើយ ដែលលោកខាងលិច ក៏ដូចជាបក្សប្រឆាំងអ៊ុយក្រែន ដឹកនាំដោយអតីតអ្នកប្រដាល់ជើងឯកពិភព លោក វីតាលី គ្លីតស្កូ បានបង្កើនល្បឿនតវ៉ាយ៉ាងខ្លាំង តែក៏បានទទួលការរាំងខ្ទប់ និងវាយបកពីសំណាក់កងកម្លាំងសន្តិសុខ របស់រដ្ឋាភិបាលដែរ។













ការចូលមកធ្វើការវិញរបស់លោកប្រធានាធិបតីអ៊ុយក្រែន ហាក់បានបង្ហាញពីភាពរឹងទទឹងរបស់លោកចំពោះសម្ពាធនានា ដែលបង្ខំឱ្យលោកប្រែប្រួលឥរិយាបថការទូត ។ លោកប្រធានាធិបតីអ៊ុយក្រែនដែលក្នុងចុងឆ្នាំ ២០១៣កន្លងមក ហានក្លា បដិសេធមិនចុះហត្ថលេខា លើលិខិតូបករណ៍នានា ឈានទៅរកសមាជិកភាពអ៊ុយក្រែន នៅក្នុងសហគមន៍អឹរ៉ុប នោះទេ ហើយបែរជាទៅបង្កើនកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ ដែលបង្កឱ្យមានការខ្នក់ចិត្តជាខ្លាំងពីសំណាក់បណ្ដាប្រទេស លោកខាងលិច។
បក្សប្រឆាំងអ៊ុយក្រែនដែលកំពុងដឹកនាំបាតុកម្មក្នុងបរិមាណមនុស្សរាប់ម៉ឺននាក់ និងបោះទីតាំងក្នុងរដ្ឋធានីគាវនោះ កន្លងមក រហូតដល់បច្ចុប្បន្ន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាដល់លទ្ធភាពនៃសមាជិកភាពអ៊ុយក្រែនក្នុងសហគមន៍អឺរ៉ុប។
ការលូកដៃពីសំណាក់ប្រទេសខាងក្រៅហាក់មានសភាពកាន់តែជ្រៅឡើងៗ។ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាដឺមៀរ ពូទីន បាន ប្រកាសការពាររដ្ឋាភិបាលលោក យ៉ាណូកូវិច ហើយកាលពីថ្ងៃសៅរ៍មេដឹកនាំបាតុកម្មបានប្រកាសទៅកាន់ហ្វូងបាតុករនៅ ទីក្រុងគាវថា ប្រទេសលោកខាងលិច បានត្រៀមរួមជាស្រេចក្នុងការផ្ដល់ប្រាក់មកដល់ក្រុមបាតុករធ្វើចលនាទម្លាក់រដ្ឋាភិបាល ក្នុងពេលដ៏ខ្លីខាងមុខ។

Read More >>>

No comments :

Post a Comment