រាជធានីភ្នំពេញ ៖ សិល្បករ សិល្បការិនីមួយចំនួនបានបង្ហាញពីស្ទីលប្លែកៗ ក៏ដូចជាការងារថ្មីៗ ដើម្បីស្វាគមន៍ចំពោះការបើកទំព័រសិល្បៈរបស់ខ្លួនសម្រាប់ឆ្នាំថ្មី ២០១៤នេះ ។ដោយឡែកសម្រាប់តារាសម្តែងម៉ូដែល និងពិធីការិនី ទឹម រដ្ឋា បានបញ្ជាក់ប្រាប់ថា នាងមិនមានការងារថ្មី ឬក៏មានស្ទីលប្លែកៗ ដូចអ្នកសិល្បៈរួមអាជីពដទៃទៀតទេ គឺនាងមានតែស្ទីលថតរូបបែបសិចស៊ីជាមួយលោក អេនឌី ប្រមាណជិតម្ភៃប៉ុស្តិ៍ ដើម្បីបង្កើតការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនតែប៉ុណ្ណោះ។
រដ្ឋាបានបន្ដទៀតថា ការបង្ហាញរូបថតបែបស្រើបស្រាលនេះដែរ កញ្ញាមិនព្រួយខ្លាចកើតមានមតិរិះគន់ ឬនាំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពនោះទេ ព្រោះនេះគ្រាន់តែសិល្បៈមិនមែនជាការពិតឡើយ៕

No comments :
Post a Comment