Pages

Thursday, February 13, 2014

អ្នក​ភូមិ​បឹងកក់​ដើរលក់ផ្កានៅមុខសាលា​ក្រុង និងនៅតាមស្ថានទូតនានា​ព្រឹក​នេះ

រាជធានិភ្នំពេញ៖​ ប្រជា សហគមន៍បឹងកក់ដឹកនំាដោយអ្នកស្រី ទេព វណ្ណី និងអ្នកស្រី យ៉ោម បុបា្ជ បាននាំគ្នាដើរលក់ផ្កានៅ​មុខសាលារាជធានី និង​នៅតាមស្ថានទូតនានា និងតាមវិថី​មួយចំនួន ក្នុង​រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ នៅព្រឹកថ្ងៃសុក្រទី១៤ ខែ​កុម្ភៈ ។
តំណាងអ្នកភូមិបឹងកក់ បានឲ្យដឹងដែរថា ការដើរលក់ផ្កានេះ​ក្នុងន័យបង្ហាញដល់​ប្រជាពលរដ្ឋ សហគមន៏នានា ជាពិសេសជាសារមួយ​ជូន​ដល់​រាជរដ្ឋាភិបាល​ឲ្យចេះស្រលាញ់​ប្រជាពលរដ្ឋខ្មែរ ។
អ្នកនំាពាក្យ ​សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៏​ថា សកម្មភាពដើរលក់ផ្កា​ក្នុងន័យខាងលើនេះ គឺខុសច្បាប់ទំាងស្រុង ពីព្រោះពុំបានសុំការ​អនុញ្ញាតពី​សាលា​រាជធានី​ភ្នំពេញ ។ លោកបន្តថានៅពេលនេះ​កម្លាំងសមត្ថកិច្ច កំពុងឃ្លំាមើល សកម្មភាពក្រុមអ្នកភូមិបឹងកក់ទំាងនេះ ហើយថា​ប្រសិនបើធ្វើឲ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់សាធារណៈ កម្លំាងសមត្ថកិច្ច​នឹងបំបែក​ភ្លាម ៕

No comments :

Post a Comment