Pages

Monday, February 3, 2014

ព្រឹក​ស្អែក លោក​សុន ឆ័យ នឹង​ដឹក​នាំ​មនុស្ស​មួយ​ចំនួន ទៅសួរសុខទុក្ខ​អ្នក​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ទោះបីមិនមានច្បាប់អនុញ្ញាតិក៏​ដោយ



រាជធានីភ្នំពេញ ៖ តាមការគ្រោងទុករបស់ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ នៅព្រឹកថ្ងៃទី០៤ខែកុម្ភ: ស្អែកនេះ រូបលោកនឹងដឹកនាំសហការី និង​ក្រុមគ្រួសារ​ជន​ជាប់ឃុំ​មួយចំនួន ទៅសួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ទាំង​២៣​រូបដែល​បាន​ជាប់​ឃុំឃាំង​នៅម​ណ្ឌល​អប់​រំកែប្រែទី ម៣ ត្រពាំងថ្លុង ដែលជាបាតុករក្នុងការប៉ះទ ង្គិចយ៉ាងហឹង្សាជាមួយក្រុមសមត្ថកិច្ចចំរុះនៅផ្លូវវេងស្រេងកាលពីថ្ងៃទី២ និងទី៣មករាកន្លងមក ។ 
លោកសុន ឆ័យ បានប្រាប់អ្នកកាសែតថានៅព្រឹកស្អែកវេលាម៉ោ ៧:០០ព្រឹក លោកនឹងដឹកនាំក្រុមមនុស្សទំាងនេះទៅសួរសុខទុក្ខក្រុម ពួកគេទំាង២៣រូបនោះដែលកំពុងជាប់ឃុំខ្លននៅម​ណ្ឌល​អប់​រំកែប្រែទី​៣ នៅត្រពាំងថ្លុងនោះ ទោះបីមិនទាន់មាន ការអនុញ្ញាតិ ឬគ្មានការ អនុញ្ញាតិ ក៏ដោយ ។លោកបានអះអាងប្រាប់ក្នុងន័យរិះគន់ថា រាជរដ្ឋាភិបាល​កំពុង​ព្យាយាម​មិន​ឲ្យ​គេ​ចូល​សួរ​សុខ​ទុក្ខ​ពីព្រោះ​គេ​ចង់ លាក់​បាំង​មិន​ចង់​ឲ្យ​គេ​បាន​ឃើញ​នូវ​អ្វី​ដែល គេ​បាន​ធ្វើ​ចំពោះ​អ្នក ទាំង ២៣ នាក់​នោះ។

No comments :

Post a Comment