ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នមានការយល់ដឹងច្រើនអំពីអំពើពុករលួយ ហើយមិនត្រឹមតែមានការយល់ដឹងប៉ុណ្ណោះទេពេលនេះពលរដ្ឋមួយចំនួនក៍ហ៊ាននិយាយអំពីអំពើពុករលួយនេះជា សារធារណៈផងដែរ។ ស្របពេលជាមួយគ្នានេះ នាយកប្រតិបិត្តរបស់អង្គការតម្លាភាពកម្ពុជាបាននិយាយជាបែបលេងសើចថា អង្គការតម្លាភាពកម្ពុជានឹងបិទទ្វារ នៅពេលណាមួយមិនខាន។ នៅពេលណាដែរប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្លាំងពីបញ្ហាពុករលួយ។
បើទោះបីជា សកម្មភាពប្រឆាំងនឹងអំពើពុករលួយ នៅក្នុងប្រទេសកម្ពុជានៅ មានកម្រិតយ៉ាងណាក៏ដោយក្តីក៏គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ចាប់ផ្តើមយល់ដឹងមូលហេតុ និងផលប៉ះពាល់នៃអំពើពុករលួយ។
អំពើពុករលួយនូវកម្ពុជា ត្រូវបានគេវាយរម្លៃថាកើតមានស្ទើគ្រប់ទីកន្លែង នៃទីសាធារណៈទន្ទឹម និងនេះប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់ថវិកា ប្រមាណជា៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារតែអំពើពុករលួយមួយនេះ។
ទោះជាយ៉ាងណាក្តីនាយប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានកត់សម្គាល់ឃើញជាទូទៅថា ឥរិយាបទរបស់ ប្រជាពលរដ្ឋខ្មែរ ទៅលើអំពើពុករលួយមានការប្រែប្រួលនិងមានការ កាត់បន្ថយមួយចំនួនព្រោះថា បច្ចុប្បន្នកម្ពុជាមានស្ថាប័នប្រឆាំង អំពើពុករលួយ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋខ្មែរនិងស្ថានភាពកម្ពុជាបច្ចុប្បន្ន។
សូមបញ្ជាក់ដែលថាស្ថានភាពបច្ចុប្បន្ន បានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរសំរាប់ការកែលំអរ និងលុបបំបាត់ចោលនូវទង្វើអាក្រក់របស់បុគ្គលមួយចំនួនតូច៕
No comments :
Post a Comment