អង្គការអភិរក្ស សត្វព្រៃពិភពលោក WWF បាននិយាយនៅ ក្នុងរបាយការណ៏ថា សត្វជាច្រើនប្រភេទត្រូវបាន គេឃើញនៅតំបន់ជីវៈចំរុះ ដែលកំពុងតែត្រូវ បានរងការគំរាមកំហែងដោយ ការបាត់បង់ទីជំរក ការកាប់បំផ្លាញព្រៃឈើ ការប្រែប្រួលនៃអាកាសធាតុ និងការអភិវឌ្ឍន៏ហួសហេតុ។

ប្រភេទសត្វថ្មី ដែលទើបតែរកឃើញ រួមមានតុកកែព្រៃ "psychedelic gecko" នៅវៀតណាមខាងជើង និង ស្វាកំបុតច្រមុះ នៅខេត្តដាច់ស្រយាល នៃប្រទេសភូមា។
ក្រុមអ្នកស្រាវជ្រាវ ជនជាតិស្វីស បាននិយាយនៅក្នុង របាយការរបស់គេថា៖ "ក្នុងខណៈពេលដែលពពួកសត្វទាំងអស់នេះ ដែលមានក្បាលដូចស្ទាយ សក់ស្រួចឡើងលើ ជាប្រភេទសត្វថ្មីសំរាប់អ្នកវិទ្យាសាស្ត ប៉ុន្តែប្រជាជននៅ ក្នុងតំបន់នៃប្រទេសភូមានោះ បានស្គាល់ពួកវាយ៉ាងច្បាស់។
អ្នកវិទ្យាសាស្រ្តក៏ បានបន្តទៀតថា ៖ “តំបន់ព្រៃឈើទាំងនោះ គឺជាទីជំរកសំរាប់ប្រភេទសត្វ ដែលជិតនឹងផុតពូជ ដែលរួមមាន ខ្លា ដំរីអាស៊ី សត្វផ្សោត និង ត្រីយក្សនៃទន្លេមេគង្គ។”
លោក សារ៉ា ប្លាដេន ដែលជាចាងហ្វាង ខាងផ្នែកទំនាក់ទំនង របស់អង្គការ WWF បាននិយាយថា ៖ "នេះគឺជាតំបន់ដែល សំបូរទៅដោយជីវៈចំរុះ ច្រើនជាងគេ ក៏ប៉ុន្តែវាក៏ជាកន្លែង ដែលត្រូវគេគំរាម កំហែងច្រើនជាងគេដែរ ដោយបច្ចុប្បន្នមាន ប្រភេទជីវៈជាច្រើន ដែលត្រូវបានបាត់បង់ ពីកន្លែងនេះ។"
ដោយឡែក ទន្លេមេគង្គ ហូរកាត់ប្រទេសចិន ភូមា ឡាវ ថៃ កម្ពុជា និង វៀតណាម។ នៅក្នុងខែតុលា អង្គការ WWF បានធ្វើការប្រការសថា សារធារណរដ្ឋសង្គម និយមវៀតណាម បានបាត់បង់សត្វរមាស់ Javan rhinoceros ដែលជាប្រភេទពូជសត្វចុងក្រោយ របស់វៀតណាម។ ហើយសត្វរមាស់ប្រភេទនេះ មានចំនួនតិចតួចបំផុត ដោយបច្ចុប្បន្ននៅ សេសសល់តែមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment