ការថ្លែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី១ ដោយមានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក, លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ, ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា ដោយមើលឃើញពីមិនប្រក្រតីនៃបទល្មើស និងដោះស្រាយបញ្ហាប្រឈម ជាមួយមន្រ្តីនគរបាលយុត្តិធម៌ សមត្ថកិច្ចក្នុងការស្វែងរកមុខសញ្ញា និងចាប់ខ្លួនជនល្មើស ដែលបានកើតឡើងដោយសារតែ ជនល្មើសទំាងនោះ បានកែឈ្មោះ និងអាយុក្នុងស្ថិតិរបស់រដ្ឋអំណាចមូលដ្ឋាន។

Read More >>>
No comments :
Post a Comment