Pages

Tuesday, February 11, 2014

តោ​ខៀវ អាច​បន្ត​នៅ​កំពូល​តារាង​ទៀត​បាន​អត់​យប់​នេះ?

ក្រុម​កំពូល​តារាង Premier League ​តោ​ខៀវ Chelsea នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ត​ទល់​នឹង​ក្រុម​ក្នុង​តំបន់​​ក្បែរ​បាត​តារាង West Bromwich វេលា​ម៉ោង​៣ទៀប​ភ្លឺ​យប់​នេះ។ តើ​ក្រុម​​លោក Jose Mourinho ​អាច​បន្ត​នៅ​លើ​គេ​ទៀត​បាន​ឬ​អត់?
កីឡាករ​ក្រុម​ទាំង​២ ប៉ះ​គ្នា​កាល​ពី​​ខែ​វិច្ឆិកា​ នៅ​ទឹក​ដី​ Chelsea (ស្មើ ២-២)
ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៦​នេះ ក្រុម​ម្ចាស់​ផ្ទះ​​នឹង​ត្រូវ​អវត្តមាន​ Nicolas Anelka, Stephane Sessegnon និង Jonas Olsson ខណៈ​ខ្សែ​ការពារ​ Billy Jones ក៏​ទំនង​ជា​មិន​អាច​បង្ហាញ​ខ្លួន​បាន​ដែរ​ក្រោយ​រង​របួស​ជង្គង់។ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Thievy Bifouma ទំនង​ជា​ជាប់​​ក្នុង​ជម្រើស​ដំបូង​របស់​លោក Pepe Mel ក្រោយ​ស៊ុត​ចូល​១គ្រាប់​ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​នាម​ជា​ កីឡាករ​បម្រុង​កាល​ពី​សប្ដាហ៍​មុន។
ចំណែក​ក្រុម​ភ្ញៀវ Chelsea វិញ នឹង​ត្រូវ​បន្ត​បាត់​មុខ​ខ្សែ​ការពារ​ប្រធាន​ក្រុម John Terry ខណៈ​ខ្សែ​ប្រយុទ្ធ Fernando Torres បាន​វិល​ចូល​ក្រុម​វិញ​ហើយ​ក្រោយ​អវត្តមាន​៣សប្ដាហ៍។

No comments :

Post a Comment