អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានលើកឡើង ថាប្រសិនបើគណបក្សជាប់ឆ្នោតទាំងពីរ នៅតែអូសបន្ទាយពេលមិនចរចាគ្នាទៀតនោះនឹងធ្វើឲ្យប្រទេសជាតិ មានការខាតបង់ច្រើនដូចជា ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសមួយចំនួនផ្អាកផ្ដល់ជំនួយជាដើម។
សម្លេងញឹក ប៊ុនឆៃ
ដោយឡែក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោកខឹម វាសនា បានលើកឡើងថា លោកចង់ឲ្យមានការសម្របសម្រួលគ្នារវាងកម្លាំងរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង ដើម្បីរួបរួមគ្នាដឹកនាំប្រទេសជាតិ។ ប៉ុន្តែដោយសារតែមុខតំណែង និងតួនាទី ទើបធ្វើឲ្យគណបក្សនយោបាយទាំង២ ពិបាកក្នុងការជួបចចារគ្នា។
សម្លេងខឹម វាសនា
គួរបញ្ជាក់ថា បើគិតចាប់តាំងពីក្រោយ ការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣មក គឺមានរយៈពេលជិត០៧ខែហើយដែលគណបក្សនយោបាយទាំងពីរ មិនទាន់អាចដោះស្រាយបញ្ហាជាមួយគ្នាបាន៕(ដោយៈ សៅ វិសាល)

Read More >>>
No comments :
Post a Comment