Pages

Monday, February 10, 2014

ប៉ូលីស​ចិន​ចេញ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​កន្លែង​រកស៊ី​ផ្លូវ​ភេទ​ទ្រង់ទ្រាយ

ប្រទេស​ចិន ៖ ក្លិប​កម្សាន្ត​ចំនួន​១២​កន្លែង ត្រូវបាន​ប៉ូលីស​ចេញ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ដោយ​ឃាត់ខ្លួន​មនុស្ស​៦៧​ នាក់ ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ផ្លូវភេទ​ខុសច្បាប់ ក៏ត្រូវ​បាន​បញ្ឈប់​សក​ម្ម​ភាព​ផងដែរ​កាល​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​ស្ថានីយទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន (CCTV) បានបង្ហាញ​ពី​សណ្ឋាគារ​រាប់សិប​កន្លែង នៅ Donguan, ខេត្ត Guangdong ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងប្រទេស​ចិន ។​

អ្នករាយការណ៍​សម្ងាត់​របស់ CCTV បាន​ទៅកាន់​សណ្ឋាគារ នៅក្នុង​តំបន់​ចំនួន ៥ នៃ Dongguan ដែលជា​ទីក្រុង​១ ពោរពេញ​ទៅដោយ​ឧស្សាហកម្ម​ផ្លូវភេទ​ខុសច្បាប់​យ៉ាង​សម្បើម ក្នុង​រយៈពេល​ជាង ១ ទសវត្សរ៍ ។ វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​លួចលាក់ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ពួក​អ្នកគ្រប់គ្រង​សណ្ឋាគារ រៀបចំ​ស្ត្រី​វ័យក្មេង ឲ្យ​បង្ហាញខ្លួន​ពីមុខ​អ្នករាយការណ៍​សម្ងាត់ ដើម្បី​ជ្រើសរើស ។​

ស្ត្រី​ដែល​ត្រូវបាន​ជ្រើសរើស នឹង​ផ្តល់​សេវា​ផ្លូវភេទ ក្នុងតម្លៃ​ចាប់ពី​រាប់រយ​ពាន់​យ៉​ន់ ។ វីដេអូ​នោះ​ក៏បាន​បង្ហាញ​ពី​សកម្មភាព “​បង្ហាញ​សម្រស់​” ដែល​ថត​នៅក្នុង​បន្ទប់ KTV ។ នៅក្នុង​បន្ទប់ KTV នារី ២ នាក់ បាន​រាំ​ស្រាត​សម្រាប់​អតិថិជន ៕


Read More >>>

No comments :

Post a Comment