រាជធានីភ្នំពេញ៖ តាមការគ្រោងទុកនៅថ្ងៃអង្គារទី១៨ ខែកុម្ភះឆ្នាំ២០១៤ សប្តាហ៍ក្រោយ កម្ពុជា នឹងសម្ភោធយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៤-២០១៨ នៅវិមានសន្តិភាពក្រោមអធិបតីភាពលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៥ ក្នុងន័យឆ្លើយតបរាល់បញ្ហាគន្លឹះនានាទាក់ទងបរិយាកាសពាណិជ្ជកម្មរបស់កម្ពុជា ។
ការសិក្សានិងផែនទីបង្ហាញផ្លូវ CTIS 2014-2018បានបង្កើតឡើងស្របគ្នា ទៅនឹងផែនការ យុទ្ធ សាស្ត្រ អភិវឌ្ឍន៍២០១៤-២០១៨ និងយុទ្ធសាស្ត្រចតុកោណជំហាទី៣និងពិនិត្យ ឡើងវិញនូវអ្វី ដែល អនុវត្តកន្លងមក និងទទួលយកអនុសាសន៍ថ្មីៗ ការប្រកួតប្ររជែងផ្នែកពាណិជ្ជកម្ម ការធ្វើសមាហរណកម្មក្នុងតំបន់ កាត់បន្ថយគំលាតជំនាញវិជ្ជាជីវៈ និងការបង្កើនសមត្ថភាព មន្ត្រីរដ្ឋាភិបាល ក្នុងការ បញ្ជ្រាបពាណិជ្ជកម្មផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នឹងឡើងថ្លែងសន្ទរកថាពីគន្លឹៈ របស់តំណាងដៃគូអភិវឌ្ឍន៍ នានា។ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជ កម្ម កម្ពុជា ២០១៤ ដល់២០១៨ CTIS 2014-2018 គឺជាយុទ្ធសាស្ត្រជំនាន់ទី៣របស់កម្ពុជា។ ជាថ្មីម្តងទៀត កម្ពុជាបានបង្ហាញជាប្រទេសនាំមុខ គេក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច។
យោងតាមរបាយការណ៏របស់អង្គការ IMF បានអះអាងកាលពីពេលថ្មីៗកន្លងមកនេះ ថា នៅក្នុងឆ្នាំ២០១៤ នេះខ្លួនបានព្យាករណ៍ថា កម្ពុជាអាចនឹងមានលទ្ធភាពនំាចេញ បានតម្លៃរហូតដល់ទៅ៨ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។
ប្រភពដដែលបានឲ្យដឹងថាកាលពីឆ្នាំ២០១៣ ការនាំចេញរបស់កម្ពុជាគឺមានទំហំត្រឹមតែ៧ ពាន់ លានដុល្លារ តែ ប៉ុណ្ណោះ។ក្រៅពីការនាំចេញ នោះ ការនាំចូលក៏មានតម្លៃធំដែរ គឺនៅឆ្នាំ២០១៤ នេះ ស្ថាប័នដដែលបានព្យាករណ៍ថា អាចនឹង មានទំហំ ជាង១១ ពាន់ លានដុល្លារខណៈ ដែល កាលពីឆ្នាំ២០១៣ គឺមានត្រឹមតែ៩,៧ ពាន់លានដុល្លារនោះ ។
No comments :
Post a Comment