
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានគេស្គាល់ឈ្មោះ បេ រស្មី អាយុ២៧ឆ្នាំ ជាបុគ្គលិកឯកជនមួយ ស្នាក់នៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ធ្វើដំណើរម្នាក់ឯងតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូទៅអែបដកកាំភ្លើងពីចង្កេះបាញ់២គ្រាប់ មួយគ្រាប់ចំទ្រូងខាងឆ្វេង ធ្វើឲ្យជនរងគ្រោះរត់ចេញពីម៉ូតូ ហើយជនសង្ស័យក៏បាញ់ឡើងលើមួយគ្រាប់ទៀតដើម្បីគំរាមជនរងគ្រោះរួច លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយឮស្នូរកាំភ្លើង ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗផងដែរ ។ ពេលនោះសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ បានត្រឹមតែសម្លឹងមើលសម្បកកាទុសដែលជនល្មើសបន្សល់ទុកឲ្យសមត្ថកិច្ច សន្និដ្ឋានថាជាកាំភ្លើងម៉ាកកា៥៤ ប៉ុណ្ណោះ៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment