ទីក្រុងអ៊ែលប៊ើកឃីឃី ៖ ប្រភពពីគេហទំព័រ លូហាហេបផិន បាន រាយការណ៍មកថា បុរសម៉ិកស៊ិកម្នាក់អាចប្រឈមមុខនឹងការចោទប្រកាន់ច្រើនករណី បន្ទាប់ពីរូបលោកបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ លោកបានរួមសិចជាមួយដៃគូខណៈពេលកំពុងបើកបរនោះ ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា បុរសវ័យ២៥ឆ្នាំម្នាក់នេះឈ្មោះ ល្វីសប្រ៊ីវ័ន ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនទាំងអាក្រាតកាយកាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុងអ៊ែលប៊ើកឃីឃី ប្រទេសម៉ិកស៊ិក បន្ទាប់ពីលោកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ ណាតាសា ការ៉ូល ក៏បានសន្លប់បាត់ឈឹងនៅក្នុងរថយន្តទាំងខ្លួនអាក្រាតកាយដែរហើយក៏ ត្រូវបានគេដឹក បញ្ជូនទៅឯមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់ ។

សាក្សីដែលបានឃើញហេតុការណ៍នេះ ផ្ទាល់បានឱ្យដឹងថា ពួកគេបានឃើញរថយន្តបើករេចង្កូតពេញផ្លូវហាក់ដូចជាអ្នកបើកបរកំពុង ស្រវឹងស្រា ហើយក៏ជួបនឹងគ្រោះថ្នាក់តែម្តង ។ ពួកគេបានឱ្យដឹងទៀតថា ជនបង្កបាន ព្យាយាមបើករត់គេច ប៉ុន្តែពួកគេបានដកយកកូនសោ រួចក៏ចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តង ។ បច្ចុប្បន្នជនបង្កប្រឈមនឹងការចោទ ប្រកាន់៩ករណីឯណោះ ចំណែកឯនារីរងគ្រោះ មិនត្រូវបានដាក់ទោសនោះឡើយ ៕
Read More >>>
No comments :
Post a Comment