លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
@rfi/siv channa
រដ្ឋាភិបាល កំពុងកែទម្រង់ប្រាក់ខែមន្ត្រីរាជការស៊ីវិលជាបន្តបន្ទាប់ ក្រោយពីបាត់ការគាំទ្រអស់ច្រើនពេលបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣។ អនុក្រឹត្យចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ បានបង្កើនប្រាក់ខែមូលដ្ឋានកម្រិតទាប់បំផុតរបស់មន្ត្រីរាជការ ឱ្យដល់៣សែន២ម៉ឺនរៀល ចាប់ពីខែកញ្ញា ឆ្នាំ២០១។ អនុក្រឹត្យមួយទៀត ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ បានថែម៤ម៉ឺនរៀលលើប្រាក់ខែមូលដ្ឋានរបស់បុគ្គលិករដ្ឋក្របខ័ណ្ឌ«ក» និងថែម៨ម៉ឺនរៀលឱ្យមន្ត្រីក្រខ័ណ្ឌ«ខ» «គ» និង«ឃ»។ សារាចរ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ គឺសំដៅពន្លឿនការបើកប្រាក់ខែមន្ត្រីរាជការស៊ីវិលរាល់ចុងខែនីមួយ។ ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់អំពីកំណែទម្រង់ប្រាក់ខែរដ្ឋនេះម្តងទៀត។ កំណែទម្រង់នេះមិនបានបិទមាត់ប្រធានសមាគមគ្រូបង្រៀន និងសមាគមមន្ត្រីរាជការទេ។
No comments :
Post a Comment