ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ គេតែងសង្កេតឃើញថា ការបង្កើត Account Facebook ដើម្បី ស្រូបយកការទាក់ទាញ នូវប្រជាប្រិយភាព និងការគាំទ្រ ព្រមទាំងការបង្ហាញ ពីទិដ្ឋភាពប្លែងៗតាមរយៈការ ថតរូបភាពបង្ហោះ នៅលើ Pege ផ្ទាល់ខ្លួន កំពុងជាទីពេញនិយម សម្រាប់មហាជន ស្រទាប់យុវវ័យទូទៅ មិនថាក្មេងចាស់ប្រុស-ស្រីទេ។

ជាងនេះទៅទៀត គេក៏កំពុងងាកទៅចាប់អារម្មណ៍ខ្លាំង លើតារាចម្រៀង និងសម្តែងស្រី-ប្រុស ល្បី ៗរបស់ខ្មែរ បានបង្កើត Account Facebook សំរាប់ការឆ្លើយឆ្លង និងស្វែងរកការគាំទ្រ ដោយបញ្ចេញរូបថត លេងម៉ូដសំលៀកបំពាក់ ការលេងស្ទីល សិចស៊ី មើលទៅគួរឲ្យញាក់សាច់ រួមនឹងការលេងខ្លួន ដោយការប្រើប្រាស់ នូវសំភារៈមានតម្លៃៗជាដើម ។
ជាការកត់សម្គាល់ បើទោះបីជាពួកគេ បានបង្កើត Account Facebook ក្នុងគោលបំណង ទាញការចាប់អា រម្មណ៍ ពីបណ្តាអ្នកគាំទ្រ ដែលជា Friend ក៏ពិតមែន ប៉ុន្តែវាក៏ពុំទាន់បានបំពេញ នូវសេចក្តីត្រូវការ ដែលជាគោលដៅចំបង របស់តារាប្រុស-ស្រីមួយចំនួននោះឡើយ ។ ផ្ទុយទៅវិញពួកគេ បែទៅបង្កើតបន្ថែមនូវ Account មួយទៀត ដែលគេហៅថា Fan Page (ទំព័រអ្នកគាំទ្រ)។
ខណៈមានទស្សនិកជន ជាអ្នកគាំទ្រខ្លះ បាននឹងកំពុងផ្តោត ការចាប់អារម្មណ៍ខ្លាំង ចំពោះ សកម្ម ភាពទាំងឡាយ ដែលតារាៗខ្មែរ កំពុងតែយកហ្វេសបុក ជាគោលដៅបង្ហាញភាពស៊ីវីល័យរបស់ខ្លួន ដើម្បីឆក់ទាញយក ទីផ្សាល្បីឈ្មោះនេះដែរ ក៏មានការបញ្ចេញទស្សនៈរិះគន់ ចំពោះទង្វើមិនសមគួរ លើសកម្មភាពរបស់ក្រុមតារាចម្រៀង និងតារាសម្តែ ងប្រុស-ស្រីខ្មែរមួយចំនួនតាមរយៈការថតរូបបែបលក្ខណៈស៊ីវិល័យ ដោយការស្លៀកពាក់សិចស៊ីខើចលើខើចក្រោម បញ្ចេញក្បាលដោះ និងគល់ភ្លៅ រួចយក មកដាក់បង្ហោះនៅលើ Account Facebook និង Fan Page របស់ខ្លួន ជាថ្នូរដើម្បីទាញយកការចាប់អា រម្មណ៍ឆ្ពោះទៅភាពល្បីឈ្មោះ។
ផ្អែកតាមសម្តី ពីមជ្ឈដ្ឋានមហាជន អ្នកគាំទ្រខាងក្រៅ បានលើកឡើង ដោយសម្តែងអារម្មណ៍ មិនសប្បាយចិត្ត ក្រោយបាន ឃើញរូបភាពខ្លះៗ របស់តារាស្រីមួយចំនួន របស់ខ្មែរ ដែលបានបង្ហោះ បញ្ចេញបង្អួតរាងសិច ស៊ី មើលទៅហាក់ដូចជាជ្រុលហួស ភ្លេចប្រពៃណី របស់ខ្លួន។ ប្រភពខ្លះក៏បានស្នើផងដែរទៅដល់ក្រសួង ដែលមានតួនាទីមើលការខុសត្រូវ ទៅលើតារាៗខ្មែរ ដែលកំពុងធ្វើខ្លួន ប្រាសចាក ពីវប្បម៌ខ្មែរ ឱ្យមានវិធានការក្តៅ និងហៅទៅអប់រំ ជាដើម។
ជាមួយគ្នានេះដែរ ក៏មានប្រភពមួយចំនួន បាននឹងកំពុងតែនិយាយរិះគន់ ដោយចំៗ ទៅលើតារាស្រីខ្មែរ ដែលតែង បានថតបញ្ចេញភាពសិចស៊ី បង្អួតមហាជន មានដូចជា នាង សេង សូណា កញ្ញាឃិត សំ សុម៉ាលីស កញ្ញា ឆយី និងកញ្ញា ប៊ុន ផៃលីន កញ្ញា គង់ វង្សយ៉ាទី ជាដើម ។
សព្វថ្ងៃនេះ មានតារាប្រុស-ស្រីរបស់ខ្មែរ មួយចំនួន បាននឹងកំពុងតែយកបណ្តាញ ទំនាក់ ទំនងសង្គមហ្វេសបុក និង Fan page ផ្ទាល់ខ្លួន មកធ្វើជាគោលដៅ ឬហៅបានម្យ៉ាងទៀតថា ជាឈ្នាន់ ដើម្បីទាញរកការគាំទ្រ និង ប្រជាប្រិយភាព លើទីផ្សាសិល្បៈ ក្នុងស្រុកតាមរយៈរូបភាពផ្សេងៗគ្នា ដោយមានតារាខ្លះ យកភាពសិចស៊ី និងការប្រើប្រាស់ សំភារៈថ្លៃៗ មកបញ្ចេញ លើហ្វេសបុក ៕
No comments :
Post a Comment