សេចក្ដីរាយការណ៍ បានអោយដឹងថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាម៉ោង៨ព្រឹកនេះដែរ ក៏មានវត្តមានលោក លោកស្រីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងសមាជិកសមាជិការាជរដ្ឋាភិបាលអាណត្តិទី៥ និង មន្រ្តីស្ថានទូតវៀតណាម ក៏បានអញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តីផងដែរ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា គណប្រតិភូអមដំណើររួមមាន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ខមន្ត្រីទទួលបន្ចុកទីស្តីការគណរដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលមួយចំនួនទៀត។
កំឡុងពេញទស្សនៈកិច្ចផ្លូវការនេះ លោកនាយករដ្ឋកម្ពុជា ហ៊ុន សែន និងជួបពិភ្សាការងារផ្លូវការជាមួយលោក ថងស៊ី ង ថាំម៉ាវង្ស នាយករដ្ខមន្ត្រីឡាវ ហើយនិងអញ្ញើញធ្វើជាធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ដូចខាងក្រោម៖
ទី១- អនុស្សារណៈនៃស្តីពីការយោកយល់គ្នាស្តីពីការកិច្ចសហប្រតិការអភិវឍ្ឍវិស័យសុខាភិបាល។
ទី២- អនុស្សារណៈនៃស្តីពីការយោកយល់គ្នាស្តីពីការកិច្ចសហប្រតិការលើវិស័យ ច្បាប់ និងយុត្តិធម៏។
ទី៣- អនុស្សារណៈនៃស្តីពីការយោកយល់គ្នាស្តីពីការកិច្ចសហប្រតិការលើវិស័យ វប្បធម៏ និងសិល្បៈសម្រាប់ ឆ្នាំ២០១៤-២០១៧។
ទី៤- កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំសម្រាប់ឆ្នាំ២០១៤-២០១៨។ទី៥- ផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈឡាវ ។ ទី៦- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើតអគ្គកុងស៊ុលរវាងកម្ពុជា និង ឡាវ ។
ទី៧- កិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ឋមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ័ ។
ទី៧- កិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ឋមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ័ ។
ក្រៅពីនេះ លោក ហ៊ុន សែន នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ជួមម៉ាលី សៃញ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកស្រី ប៉ានី យ៉ាថរទូ ប្រធានសភាជាតិឡាវ ៕
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីឡាវ ថងស៊ីង ថំាម៉ាវង្សនេះដែរ សម្តេចតេជោ ហ៊ុន សែន និង លោក ថងស៊ីង ថំាម៉ាតីពីវង្ស នឹងជួបពិភាក្សាការងារផ្លូវការ ហើយនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារដូចខាងក្រោម ៖០១-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏វិស័យសុខាភិបាល ។
០២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និង យុត្តិធ៌ម ។
០៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធ៌ម និងសិល្បៈសម្រាប់ឆ្នាំ២០១៤-២០១៧ ។
០៤-កិច្ចព្រមព្រៀង ស្តីពីវិស័យអប់រំសម្រាប់ឆ្នាំ២០១៤-២០១៨ ។
០៥-ផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈឡាវ ។
០៦-អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើតអគ្គកុងស៊ុលរវាងកម្ពុជា និង ឡាវ ។
០៧-កិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ឋមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ័ ។
ក្រៅពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ជួមម៉ាលី សៃញ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកស្រី ប៉ានី យ៉ាថរទូ ប្រធានសភាជាតិឡាវ ៕

Read More >>>
No comments :
Post a Comment