Pages

Wednesday, February 5, 2014

កូន​តិរច្ឆាន​៣​នាក់​បងប្អូន សម្លាប់​ម្តាយ​ដែលជា​អ្នក​មានគុណ យក​សាច់​ចែកគ្នា​ស៊ី

ប្រទេស​ហ្វីលីពីន ៖ នេះ​មិនមែនជា​រឿង​ចម្លែក​ទេ​នា​សម័យនេះ ពេលដែល​កូន​តិរច្ឆាន អកតញ្ញូ សម្លាប់​អ្នកមានគុណ ដោយ​យក​លេស​នេះ លេស​នោះ ។ ជាក់ស្តែង បងប្អូន​៣​នាក់​បានរួម​គ្នា កាប់សម្លាប់​ម្តាយ​ខ្លួនឯង ហើយ​ក្រោយមក​បាន​ស៊ីសាច់​ថែម​ទៀង​ផង ។ យោងតាម​ប្រភព​គេហទំព័រ​សង្គម​កម្សាន្ត​របស់​ប្រទេស​អង់គ្លេស​ឈ្មោះ ម៉ែ​លអន​ឡាញ បាន ​រាយការណ៍​មក​ថា  នៅ​ភូមិ Purok Nabadtog ទីក្រុង​Barangay Kamasi ខេត្ត Ampatuan នៃ​ប្រទេស​ហ្វីលីពីន កើតមាន​ឃាតកម្ម​ចម្លែក​មួយ ខណៈដែល​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ បានឮ​សំឡេង​ចម្លែក​ចេញពីផ្ទះ កើតហេតុ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ក្រោយមក​ទើប គេ​ដឹងថា អ្នកស្រី Musala Amil វ័យ​៥៦​ឆ្នាំ​បាន​ស្លាប់បាត់​បង់ជីវិត​។​

ប្រភពពី​ប៉ូលីស​នៃ​ក្រុង Barangay Kamasi បាន​ប្រទះឃើញ​បំណែក​ខ្លះៗ​នៃ​រាងកាយ​របស់​អ្នកស្រី Musala បាន​បាត់​ពី​រាងកាយ ហើយ​ក្រុម​ស៊ើបអង្កេត​បាន រកឃើញថា ផ្នែក​ដែល​បាត់​នោះ​គឺ​ត្រូវ​កូនប្រុស​ទាំង​៣ របស់គាត់​ស៊ី ។ ប៉ុន្តែ​ជនល្មើស​ទាំង​៣​ឈ្មោះ Dante អាយុ​៣៥​ឆ្នាំ Paroy អាយុ​២១​ឆ្នាំ និង Lbrahim អាយុ​១៨​ឆ្នាំ បាន​បដិសេធថា មិនបាន​សម្លាប់​ម្តាយ​ខ្លួនឯង​ទេ ដោយ​ពួកគេ​បាន​ព្យាយាម​និយាយថា ពួកគេ ជួយ​ដេញ​ជំងឺ​ចេញពី​រាយ​កាយ​ម្តាយ​របស់​ពួកគេ ដែល​ត្រូវ​វិញ្ញាណ​កំណាច​ចូល​សណ្ឋិត​ខ្លួន​គាត់ ។​

តែ​ទោះជា​យ៉ាង​ការស៊ើបអង្កេត​របស់​ប៉ូលីស​បាន​ឲ្យ​ដឹងថា ហេតុការណ៍​សម្លាប់​ម្តាយ​ខ្លួនឯង​នេះ​បានកើត​ឡើង ក្រោយពី​ស៊ើប​ប្រវត្តិ​គ្រួសារ​នេះ ប៉ូលីស​បាន​រកឃើញថា ក្រុមគ្រួសារ​នេះ​ធ្លាប់មាន​បញ្ហា​សតិអារម្មណ៍ ប៉ុន្តែ​មិនមាន​ប្រើប្រាស់​គ្រឿងញៀន​ទេ ។ ជនល្មើស​៣​នាក់​បងប្អូន​នោះ​ត្រូវ ប៉ូលីស​ចាប់ខ្លួន និង​បញ្ចូនទៅ​កាន់​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស ៕
























Read More >>>

No comments :

Post a Comment