ពិធីសម្ភោធជាផ្លូវការ នៃយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្ម ថ្នាក់តំបន់សំរាប់កម្ពុជាឆ្នាំ ២០១៤ ដល់២០១៨ នឹងរៀបចំឡើងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ កុម្ភៈខាងមុខ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៍ ខ្ពង់ខ្ពស់ពីសំណាក់សម្តេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
យុទ្ធសាស្ត្រ សមាហរណកម្ម នេះ ធ្វើឡើងក្នុងគោលបំណង ប្រកួតប្ររជែង ផ្នែកពាណិជ្ជកម្ម កាត់បន្ថយគំលាតជំនាញវិជ្ជាជីវៈ និងបង្កើនសមត្ថភាព ចំណេះដឹងថ្មីៗដល់មន្ត្រីរដ្ឋាភិបាលក្នុងការស្វែងយល់អំពីវិស័យពាណិជ្ជកម្ម។ នៅខណៈនេះកម្ពុជាបានបង្ហាញនូវស្នាដៃដ៍ល្អឯកបង្ហាញដៃគូអភិវឌ្ឍន៍នានា ជាពិសេសប្រទេស ដែលមានវិស័យពាណិជ្ជកម្មតូចៗជាងប្រទេស កម្ពុជា។ ហើយនៅក្នុងសេចក្តី ប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល នឹងថ្លែងសន្ទរកថាស្តីពីមូលដ្ឋានគ្រឹះសំខាន់ៗ ដែលផ្តោតទៅលើកាអភិវឌ្ឍន៍និងការរីកចំរើននៃវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា។
សូមបញ្ជាក់ដែលថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤ ដល់២០១៨ ដែលហៅកាត់ជាភាសារអង់គ្លេសថា CTIS គឺជាយុទ្ធសាស្ត្រជំនាន់ទី៣របស់កម្ពុជា ក្នុងការត្រៀមខ្លួនឈានជើងចូលរួមក្នុងការប្រគួតប្រជែង ទីផ្សារសេរី នៅពេលសមាហរណកម្មអាស៊ានធ្វើដំណើរមកដល់នាពេលខាងមុខ៕(ដោយៈឡេង ឆលីដា)

No comments :
Post a Comment