Pages

Wednesday, February 12, 2014

សហជីព​កម្មករ និង​អង្គការ​សមាគម​សម្រេច​ទុកពេល​ឲ្យ​ភាគគី​ពាក់ព័ន្ធ​មួយ​ខែ

ដូច​ការគ្រោងទុក​មេដឹកនាំ​សហជីព​កម្មករ និង​អង្គការ​សមាគម បាន​ជួប​ប្រជុំ​ពិភាក្សាគ្នា កាលពី​រសៀល ថ្ងៃទី​១២ ខែ​កុម្ភៈ​ជុំវិញ​ការទាមទារ​ឲ្យ​តុលាការ​ដោះលែង​បាតុករ ២១​នាក់ និង​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ១៦០​ដុល្លារ​។
ជា​លទ្ធផល​ មេដឹកនាំ​សហជីព​កម្មករ និង​អង្គការ​សមាគម​បានសម្រេច​ទុកពេល​មួយ​ខែ​គឺ​ចាប់ពីថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤ ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ថៅកែ​រោងចក្រ ដើម្បី​ឲ្យ​ពិនិត្យមើល​ឡើងវិញ​ជុំវិញ​ការទាមទារ​របស់​មេដឹកនាំ​សហជី​ពក​ ម្មករ និង​អង្គការ​សមាគម​។
នេះ​បើ​តាម​ការបញ្ជាក់​របស់លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។ លោក​ប៉ាវ ស៊ីណា បន្តថា បើ​ក្នុង​រយៈពេល​មួយខែ ភាគី​ពាក់ព័ន្ធ​មិន​អើពើចំពោះ​ការទាមទារ​របស់​សហជីព​កម្មករ​ទេនោះ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​កើតមានឡើង​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី១៩ ខែ​មិនា ឆ្នាំ​២០១៤​។


សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

No comments :

Post a Comment