Pages

Sunday, February 9, 2014

អគ្គទេសាភិបាល​ធន​គារ​ជាតិ​៖​ស្ថានភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ​មាន​ភាព​ល្អប្រសើរ​ជាប់​ជាប្រចាំ

លោក​ជា ចាត់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយ​នៅក្នុង​សន្និបាត​បូក​សរុបល ​ទ្ឋផល​ការងារ​ប្រចាំឆ្នា​២០១៣ របស់​ធនាគារ​ជាតិ​ថា កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៣ ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ចជាតិ​មាន​ភាពល្អប្រសើរ និង​បាន​រក្សា​នូវ​អត្រា​កំនើន​ជាប់​ជាប្រចាំ​។
​អគ្គទេសាភិបាល​ ធនាគា​រ​ជាតិ​នៃ​កម្ពុជា​រូបនេះ​បានបញ្ជាក់​ថា ការ​ដែល​អត្រា​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​មានកំនើន​ជាប់​ជាប្រចាំ​នេះ​ដោយសារតែ ធនា​គារ​ជាតិ​នៃ​កម្ពុជា​បាន​រួមចំនែក​បំពេញ​មុខងារ​ភារកិច្ចរបស់ខ្លួន​ ក្នុង​ការរក្សា​ស្ថេរភាព​តំលៃ​តាម​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដោយ​មាន ​ភាព​ទន់ភ្លន់ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​ជាក់ស្តែង​អតិផរណា​ ត្រូវបាន​គ្រប់គ្រង​ឲ្យ​ស្ថិត​នៅ​កម្រិត​ទាប​ប្រមាណ​៣% និង​តម្លៃ​ប្រាក់់​រៀល​មាន​ស្ថិរភាព​ល្អប្រសើរ ដោយ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ បាន​ប្រែប្រួល​បន្តិចបន្តួច​ជា​មធ្យម​ក្នុង​អត្រា​ប្រមាណ​២% ពីព្រោះ​យើង​បាន​ខិតខំ​ពង្រឹង​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំ​ទូលាយ និង អភិវឌ្ឍ​ន៏​ឧបករណ៍​នយោបាយ​រូបិវត្ថុ​ដោយ​ផ្អែក​លើ​ទីផ្សារ ដើម្បី​ឆ្លើយតប​នឹង​ការរីកចំរើន​នៃ​សេដ្ឋកិច្ច​ព្រមទាំង​គ្រប់​គ្រង​ ទុនបំរុង​អន្តរជាតិ​របស់​ប្រទេស​ឲ្យបាន​កើនឡើង​ជា​លំដាប់​ដែល​អាច​ធានា​ ការនាំ​ចូល​បាន​ចំនួន​៤​ខែ​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​បើ​តាម​ការអៈអាង​របស់​លោក​ជាចា​ត់ តូ​។​
​គួរបញ្ជាក់​ថា វិស័យ​ធនាគារ​នៅពេល​បច្ចុប្បន្ន​មាន​ភាព​រីកចម្រើន និង​បាន​ធ្វើឲ្យ​វិស័យ​ហិរញ្ញវត្ថុ​ដែល​គ្រប់​ដណ្ដប់​លើ​វិស័យ​ធនាគារ​ ត្រូវបាន​ចាត់​ទុក​ថា មាន​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងការ​រួម​ចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ តែ​ទោះជា​ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន រីក​ដូច​ផ្សិត​យ៉ាង​ណា​ក៏​ដោយ​ក៏​ពលរដ្ឋ​មួយចំនួន​នៅតែ​មិន​ទាន់​បាន​យល់​ ដឹង​ច្បាស់​ពី​វិស័យ​ធនាគារ ឬ​សេវា​នេះ​កាន់តែ​ច្បាស់​នោះ​ទេ​។(ដោយៈ​វណ្ណ វុត្ថា)​












Read More >>>

No comments :

Post a Comment