លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា ថ្ងៃទី ១៦ កញ្ញា ២០១៣
RFI/Siv Channa
គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលឈ្លោះគ្នាអស់រយៈពេល៧ខែ អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ បានសម្រេចចិត្តចូលចរចាគ្នាឡើងវិញ នៅថ្ងៃទី១៨កុម្ភៈ ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបរបស់លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ ខាងគណបក្សប្រជាជនកម្ពុជា ជាមួយលោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ និងលោក គួយ ប៊ុនរឿន ខាងគណបក្សសង្គ្រោះជាតិជាតិ មានគោលបំណងរៀបចំយន្តការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។ របៀបវារៈរួមនៃការប្រជុំបិទទ្វារ ដោយគ្មានភាគីទី៣ ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។ សង្គមស៊ីវិលស្នើឱ្យគណបក្សទាំងពីរកំណត់ចំណុចពិភាក្សាឱ្យបាន ជាក់លាក់ និងធ្វើឱ្យប្រជាពលរដ្ឋអាចតាមដានការពិភាក្សានោះបាន។

No comments :
Post a Comment