Pages

Friday, February 14, 2014

iPad Air ជា Tablet ដែលថ្ម​ប្រើ​បាន យូរ​ជាងគេ​បង្អស់

iPad Air ជា Tablet ថ្មីចុងក្រោយរបស់ Apple ហើយក៏ជា Tablet មួយដែលលក់បានច្រើនផងដែរ កាលពីចុងឆ្នាំ ២០១៣។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសាកល្បង ទៅលើកម្រិត នៃការប្រើប្រាស់ថ្មរបស់ iPad Air ឃើញថា ថ្មរបស់វាប្រើបានយូរជាង Tablet ដដៃ។
ក្រុមអ្នកស្រាវជ្រាវបានធ្វើ ការសាកល្បងទៅ លើការបើប្រាស់អ៊ីនធើណែត ដោយ iPad Air អាចប្រើបានរយៈពេល ៦៥៨នាទី ហើយបើសិន ជាមើលវីដេអូវិញ បាន ៧៧៧នាទី។
ក្រោយមកទៀត ក្រុមអ្នកស្រាវជ្រាវបានសាកល្បងទៅលើ Samsung Galaxy Note 10.1 និង Amazon Kindle Fire HDX ឃើញថាលទ្ធផលនៃការប្រើអ៊ីនធើណែត និងមើលវីដេអូបានរយពេលតិចជាង iPad Air ឆ្ងាយ។ មាន Tablet របស់ក្រុមហ៊ុនដដៃ ជាច្រើនទៀត ក៏ត្រូវបានសាកល្បង ទៅលើការប្រើដូចគ្នាដែរ ប៉ុន្តែលទ្ធផលគឺចាញ់ iPad Air ទាំងអស់៕

No comments :

Post a Comment