កាលពីថ្ងៃម្សិលមិញប្រិយមិត្តទើបតែបានទស្សនានូវគំរូមិនផ្លូវការ មួយរបស់ iPhone 6 ដែលមានរូបរាងដ៏គួរឲ្យទាក់ទាញ ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះបន្ដិចប្រភពពីគេហទំព័រ iClarified ដែលល្បីខាងបញ្ចេញព័ត៌មានទាក់ទងនឹងផលិតផលរបស់ក្រុមហ៊ុន Apple បានបញ្ចេញអត្ថបទខ្លីមួយដែលបានបញ្ជាក់ថាមានការលេចចេញនូវតួរបស់ iPhone 6 ។ បើយោងតាមប្រភពខាងលើបានឲ្យដឹងថារូបភាពទាំងនោះត្រូវបានបង្ហោះ នៅក្នុងគណនី Twitter របស់ @mornray886 ហើយលោក Sonny Dickson ដែលជាជនជាតិអូស្ត្រាលីគឺជាអ្នកបញ្ចេញអត្ថបទទាក់ទងនឹងការលេចចេញ iPhone 6 នេះ ។ ប្រភពពី Dickson បានឲ្យដឹងថារូបភាពទាំងនោះត្រូវបញ្ចេញ និងអះអាងថាជា iPhone 6 ដោយប្រភពមួយពីប្រទេសចិន ។
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
No comments :
Post a Comment