យោងតាមការចុះផ្សាយរបស់គេហទំព័រ The Next Web បានឲ្យដឹងថា លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook រួមនឹងភរិយាបានបរិច្ឆាកទឹកប្រាក់ច្រើនជាងគេបំផុតក្នុងចំណោមអ្នកបរិច្ឆាកអាមេរិកទាំងអស់ក្នុងឆ្នាំ ២០១៣។

នៅចុងឆ្នាំ ២០១៣ នាយកប្រតិបត្តិរូបនេះ បានបរិច្ឆាកនូវភាគហ៊ុនរបស់ Facebook ចំនួន ១៨លានហ៊ុន ដែលគិតជាទឹកប្រាក់មានចំនួន ៩៧០លានដុល្លារអាមេរិកទៅឲ្យមូលនិធិ Silicon Valley Community Foundation។
មូលនិធិ Chronicle of Philanthropy បានឲ្យដឹងថា លោក Zuckerberg និងភរិយាបានបរិច្ឆាកភាគហ៊ុន Facebook ចំនួន ៣៦លានហ៊ុន ដែលគិតជាទឹកប្រាក់មានចំនួន ១,៥ពាន់លានដុល្លារអាមេរិក កាលពីពីរឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា Zuckerberg បានក្លាយជាសេដ្ឋីវ័យក្មេងមួយរូប ដោយសារតែការបង្កើតបណ្ដាញសង្គម Facebook ឡើង៕
No comments :
Post a Comment