ថ្មីៗនេះ ក្រុមហ៊ុនCanon បានដាក់បង្ហាញនៅម៉ាស៊ីនថតថ្មីរបស់ខ្លួន 3 ម៉ូដែលដែលមាន Canon Powershot ELPH 150 IS Canon Powershot ELPH 140 IS និង PowerShot ELPH 135 ដែលម៉ាស៊ីនថតទំាង 3 នេះគឺបានចេញជំនួសសេរីមុន A-series ដែលប្រភេទម៉ាស៊ីនថតដែលមានតំលៃថូរថ្លៃ។ វាប្រើប្រាស់នូវ CCD sensor និង Digi 4+ image processor ហើយថតវិដេអូក្នុងកំរិត 720p។ ចំពោះម៉ាក ELPH 150 IS គឺមានទំហំ 20 megapixel ដែល Zoom បាន ១០ដង និងប្រើបច្ចេកវិទ្យា Intelligent IS ដែលអាចថតរូបភាពបានល្អទោះស្ថិតក្នុងភាពរលាក់រឺញ័រក៏ដោយ។

ម៉ូដែល Powershot ELPH 140 IS និង ELPH 135 គឺមានទំហំ 16 megapixel និង zoom បាន 8ដង ដូចគ្នាខុសតែ ELPH 135 មិនមានប្រើបច្ចេកវិទ្យា intelligent IS រឺឯតំលៃរបស់ Powershot ELPH 150 IS គឺ 150$ ម៉ាក ELPH 140 IS គឺមានតំលៃ 130$ និងម៉ាក ELPH 135គឺ 120$។ ចំពោះម៉ាក ELPH 150 IS មាន 4 ពណ៌អោយជ្រើសរើសគឺ ពណ៌ ខ្មៅ ខៀវ ក្រហម និងពណ៌ទឹកប្រាក់ ឯម៉ាក ELPH 140 ISមានពណ៌ ប្រផេះ និង ក្រហម និងម៉ាក ELPH 135 មានពណ៌ ខ្មៅ ទឹកប្រាក់ ក្រហម និងពណ៌ផ្កាឈូក។
No comments :
Post a Comment