Pages

Monday, February 17, 2014

គ្រូ​ភ្នំពេញ​ក្រោន Sam មិន​ប្រកាន់​ខ្លួន​ដើរ​​រើសដបទឹកសុទ្ធពេលប្រកួតចប់

លោក Sam Schweingruber កំពុង​ប្រមូល​ដប​ទឹក​សុទ្ធ
រាល់​ការ​ប្រកួត​ម្តង​ៗគេ​សង្កេត​ឃើញ​ថា គ្រូបង្វឹក​របស់​​ភ្នំពេញក្រោន​ លោក Sam Schweingruber  ឧស្សាហ៍​​ដើរ​ប្រមូល​ និង​រើស​ដប​ទឹក​សុទ្ធ​នៅ​លើ​ទីលាន​បាល់​ទាត់​ បន្ទាប់​ពី​ការ​ប្រកួត​ចប់។ លោក​មិន​ប្រកាន់​ខ្លួន​ថា​ជា​​គ្រូ​បង្វឹក​ឡើយ ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​​ឃើញ​សមាជិក​ក្លិប​របស់​លោក​​​ជួយ​រើស​​ដែរ។
​សកម្មភាព​របស់​លោក​គ្រូ​បង្វឹក​រូប​នេះ​អាច​ចាត់​ទុក​ថា ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ជន​ទូទៅ​ ពិសេស​កីឡាករ​បាល់​ទាត់​​ និង​​អ្នក​​ពាក់​ព័ន្ធ​​គ្រប់​​គ្នា​​នៅ​​ទីលាន​​បាល់​​ទាត់​​ឲ្យ​​ចេះ​​នាំ ​​គ្នា​ជួយ​សំអាត​បរិស្ថាន​ទាំង​អស់​គ្នា។ ​បើ​មិន​ជួយ​គ្នា​នោះ សំរាម​កាន់​តែ​ច្រើន ហើយ​​​​ក្លិន​​កាន់​តែ​​មិន​ល្អ ប្រសិន​បើ​អ្នក​បោស​សំអាត​ប្រមូល​មិន​ទាន់​ពេល​វេលា​នោះ។
ធម្មតា​នៅ​លើ​ទីលាន​ពេល​មាន​ប្រកួត​ម្តង​ៗ កីឡាករ​តែង​តែង​ញុំា​ទឹក​ដើម្បី​ទប់​ទល់​នឹង​ការ​នឿយ​ហត់​អស់​កម្លាំង​ ហើយ​​បោះ​​​ចោល​សំបក​​ដប​ចោល​ភ្លាម​ៗ​នៅ​ក្បែរ​ទីលាន​ដើម្បី​ប្រញាប់​ចូល​ លេង​វិញ។​ ពាក្យ​មួយ​ឃ្លា​​លើក​​ឡើង​ថា «បរិស្ថានស្អាត​កើត​ចេញ​ពី​ខ្ញុំ»ក្នុង​ន័យ​អប់រំ​ដល់​មនុស្ស​ទូទៅ​ឲ្យ​ចេះ​ ស្រលាញ់​បរិស្ថាន​ និង​ការពារ​បរិស្ថាន។ យ៉ាង​ណា​មិញ​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​សញ្ជាតិ​​ស្វីស​​ម្នាក់​នេះ​ក៏​មិន​ ខុស​ពី​ពាក្យ​នេះ​ដែរ​​​ពេល​​​លោក​​​ស្ថិត​ទីលាន​បាល់ទាត់៕

No comments :

Post a Comment