Pages

Monday, February 17, 2014

កម្ពុជា​នឹង​នាំចេញ​កៅស៊ូ ឲ្យ​បាន​ជាង ២០ម៉ឺនតោន​នៅ​ឆ្នាំ ២០២០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្ដេចតេជោ ហ៊ុន សែន រំពឹងថា ការនាំចេញកៅស៊ូ របស់កម្ពុជានឹង ឤចមានចំនួនលើសពី ២០ម៉ឺនតោននៅមុនឆ្នាំ ២០២០ខាងមុខខណៈ ដែលក្នុងឆ្នាំ ២០១៣ ការនាំចេញកៅស៊ូ មានចំនួន ៧ម៉ឺន៤ពាន់តោន ដែលកើនឡើងពី ៥ម៉ឺន៥ពាន់តោន ក្នុងឆ្នាំ២០១២ ។
សម្តេច ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស មាហរណកម្មញ ណិជ្ជកម្មកម្ពុជា ២០១៤-២០១៨ នៅវិមានសន្តិ ភាព ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤។ សម្ដេចថ្លែងថា "យើងជឿជាក់ថា ការនាំចេញកៅស៊ូនេះ នឹងឤចមានចំនួន លើសពី២០ម៉ឺន តោន នៅមុនឆ្នាំ ២០២០ ខាងមុខនេះ ដោយសារតែ នយោបាយដីធ្លី និងការដាំដើមកៅ ស៊ូថ្មីកំពុងតែប្រព្រឹត្ត ទៅយ៉ាងសស្រាក់សស្រាំ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា"។
កម្ពុជាទទួលបាន ចំណូលគិតជា ទឹកប្រាក់ចំនួន ១៧០លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៣ កើនឡើង ៦ភាគរយ គិតជាទឹកប្រាក់ចំនួន ១៦០លានដុល្លារ អាម៉េរិក ធៀបនឹងឆ្នាំ២០១២។ ជ័រកៅស៊ូស្ងួត របស់កម្ពុជា បានលក់ទៅឲ្យប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសនៅអឺរ៉ុប មួយ ចំនួនទៀត។
សូមបញ្ជាក់ថា របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យដឹង គិតត្រឹម ឆ្នាំ២០១៣ ផ្ទៃដីកៅស៊ូកម្ពុជា សរុបមានចំនួន ៣២៥.៩០៥ហិកតា កើនឡើងចំនួន ១៦.៣៦ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០១២ ដែលមានត្រឹមតែ ២៨០.៣៥៥ហិកតា។ ហើយតាមការព្យាករណ៍ របស់ក្រសួងនៅឆ្នាំ២០១៨ ផ្ទៃដីកៅស៊ូកម្ពុជា នឹងកើនឡើងដល់ ប្រមាណជា ៤២០.០០០ ហិកតា៕

No comments :

Post a Comment