នៅថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានបង្ហើបអំពីការផ្លាស់ប្តូរមន្ត្រីអាយុច្រើន។ ការណ៍នេះវាមិនអាចចៀសផុតពីការដំឡើងឋានៈមន្ត្រីជំនាន់ក្រោយនោះឡើយ។ មិនមែនមានតែគណបក្សប្រជាជនកម្ពុជាទេ គណបក្សសង្គ្រោះជាតិក៏មានមន្ត្រីជំនាន់ក្រោយ ជាអ្នកនយោបាយដែរ។ ជាច្រើនឆ្នាំមកហើយ មហាជនទូទៅបាននិយាយ និងចង់ឃើញវត្តមានយុវជននៅក្នុងការរចនាសម្ព័ន្ធដឹកនាំប្រទេស ដែលពួកគេហៅថា ជាការបន្តវេននោះ។ នៅពេលនេះ គេឃើញមានហើយ អ្នកនយោបាយវ័យក្មេង ទាំងនៅក្នុងរដ្ឋសភា និងនៅក្នុងរដ្ឋាភិបាល។ ដូច្នេះ យុវជនទាំងនោះនឹងក្លាយទៅជាផ្ទាំងស៊ីបរបស់ម្ចាស់ឆ្នោត ដែលនឹងត្រូវវាយតម្លៃការងាររបស់ពួកគេ។
No comments :
Post a Comment