
ភ្នំពេញ — តំណាងសហជីពកម្មករធំៗចំនួន១៦ក្នុងប្រទេសកម្ពុជាបានព្រមានកាលពី ថ្ងៃច័ន្ទថានឹងដឹកនាំធ្វើមហាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំសារ ជាថ្មីម្តងទៀតប្រសិនណាបើរដ្ឋាភិបាលមិនព្រមដោះលែងសកម្មជនសហជីព ទាំង២១នាក់និងដំឡើងប្រាក់ខែដល់ក្រុមកម្មករឱ្យបាន១៦០ដុល្លារ ក្នុងមួយខែ។
ការព្រមានរបស់ក្រុមតំណាងសហជីពកម្មករបានកើតមានឡើងព្រមគ្នានិង ការទាមទារពីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋ អាមេរិក Human Rights Watch គណៈកម្មការសិទ្ធិមនុស្សអាស៊ីដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុង កុង និង អង្គការសិទ្ធិមនុស្សក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍ផ្សេងៗ គ្នាឱ្យដោះលែងសកម្មជនសហជីពនិងកម្មករទាំង២១នាក់ដែលកំពុងជាប់ មន្ទីរឃុំឃាំងម៣ត្រពាំងថ្លុង។
Read More >>>
No comments :
Post a Comment