
នំពេញ — អង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមបើកសវនាការដើម្បីកំណត់ វិសាលភាពនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី២នៅថ្ងៃអង្គារដែលជា ផ្នែកមួយនៃសវនាការរៀបចំដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរ ក្រហមដែលនៅរស់រានមានជីវិតចំនួនពីរនាក់។
ក្រុមមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីសាលាក្តីខ្មែរក្រហមអះអាងថានេះ ជាជំហានថ្មីមួយទៀតដើម្បីឈានទៅបើកសវនាការពេញអង្គសេចក្តីនៃ សំណុំរឿងទី២នេះ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាសវនាការនោះនឹងផ្តោតសំខាន់លើប្រធានបទតែពីរប៉ុណ្ណោះ។
«ប្រធានបទសំខាន់គឺផ្តោតលើវិសាលភាពនៃសំណុំរឿង០០២វគ្គទី២និង សំណើរបស់ក្រុមមេធាវីរបស់ជនជាប់ចោទខៀវ សំផន ដែលថាសំណុំរឿង០០២វគ្គទី១គួរតែត្រូវបានបញ្ចប់ជាស្ថាពរសិនមុន នឹងចាប់ផ្តើមសវនាការលើភស្តុតាងនៅក្នុងសំណុំរឿង០០២វគ្គ២»។
Read More >>>
No comments :
Post a Comment