ប្រភេទអាហារមួយចំនួនត្រូវបានមនុស្សដឹងថា វាអាចជួយបង្កើនការចងចាំ និងបង្កើនមុខងារខួរក្បាល។ ត្រីសម្បូរជាតិខ្លាញ់៖បញ្ហាដ៏សាមញ្ញមួយមនុស្សភាគច្រើនតែងប្រឈមនាពេលបច្ចុប្បន្ននេះគឺ ការព្យាយាមធ្វើកិច្ចការសាមញ្ញៗរាល់ថ្ងៃដូចជាថា តើការងារអ្វីខ្លះដែលអ្នកត្រូវធ្វើតើមនុស្សណាដែលអ្នកចង់ឱ្យតេទូរសព្ទមកអ្នក តើអ្នកគួរទទួលទានអាហារអ្វីសម្រាប់អាហារពេលល្ងាច។

ហេតុដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចង់បង្កើនការចងចាំនោះចូរទទួលទានប្រភេទត្រីសម្បូរជាតិខ្លាញ់។ សំរាប់អាស៊ីដធាត់ Omega3 មាននៅក្នុងប្រភេទត្រីដូចជាត្រីសាឌីនត្រីសាម៉ុងនិងត្រីស្បែកាគឺ ល្អប្រសើរខ្លាំងណាស់សម្រាប់សុខភាពទាំងស្រុងជាពិសេសសុខភាពខួរក្បាល។ ចូរដាក់បញ្ចូលត្រីសម្បូរជាតិខ្លាញ់ទៅក្នុងរបបអាហាររបស់អ្នកយ៉ាងតិច២ដងក្នុងមួយសប្ដាហ៍ ដើម្បីការពារការចុះថយការចងចាំ ។
ប្រភេទបន្លែស្លឹក៖មនុស្សយើងភាគច្រើនទំនងជាងាកមុខចេញនិងមិនចូលចិត្ដនៅពេលទទួលទានបន្លែបៃតងប៉ុន្ដែអ្នកស្រាវជ្រាវនិយាយថាបន្លែពណ៍បៃតងល្អប្រសើរខ្លាំងណាស់ សម្រាប់ខួរក្បាលរបស់អ្នក។ ស្លឹកផ្ទីស្ទៃពណ៍បៃតង គឺសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដូចជាជីវជាតិC និងសារធាតុ Betacarotene ដែលត្រូវបានមនុស្សដឹងថា ល្អប្រសើរសម្រាប់សុខភាពរាងកាយ។ ប្រភេទបន្លែទាំងនេះក៏មាននូវអាស៊ីដFolicដែលបង្កើនការទទួលព័ត៌មានបានរហ័ស និងងាយក្នុងការចងចាំ។
ស៊ុត៖ ស៊ុតបាននាំមកនូវសារធាតុរ៉ែ និងជីវជាតិ និងជាអាហារដ៏ប្រសើរសម្រាប់ខួរក្បាល។ដោយសម្បូរដោយជាតិដែក ជាតិអ៊ីយ៉ូដ និងជីវជាតិB12 ស៊ុតគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ជាតិអ៊ីយ៉ូដត្រូវបានមនុស្សដឹងថាមានគុណប្រយោជន៍ក្នុងការបង្កើនសមត្ថភាពដោះស្រាយបញ្ហាខណៈពេលជាតិដែកមានប្រសិទ្ធភាពបង្កើតកោសិកាឈាមក្រហមដែលបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលរបស់អ្នកដោយធ្វើឱ្យអ្នកវាងវៃ។
តែបៃតង៖ តើអ្នកដឹងទេថា ខួរក្បាលរបស់អ្នកត្រូវបានបង្កើតឡើងដោយទឹកប្រមាណ៨០%? នេះមានន័យថា អ្នកចាំបាច់ត្រូវរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យខួរក្បាលដំណើរការមុខងារបានប្រសើរ។ អ្នកអាចទទួលទានទឹកតែបៃតងឱ្យបានមួយពែងរាល់ថ្ងៃហើយត្រូវទទួលទានទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវនិយាយថាតែបៃតងអាចបង្កើនភាពវាងវៃរបស់ចិត្ដ និងបង្កើនការចងចាំ ខណៈពេលសារធាតុប្រឆាំងនឹងអុកស៊ីដកម្មអាចកាត់បន្ថយជំងឺភ្លេចភ្លាំង។
ស្ករសូកូឡា៖ ស្ករសូកូឡាសម្បូរដោយសារធាតុ Flavonoids ជាសារធាតុលើកស្ទួយសមត្ថភាពខួរក្បាល។ ការទទួលទានស្ករសូកូឡាខ្មៅក្នុងកម្រិតល្មមត្រូវបានមនុស្សដឹងថាមានប្រសិទ្ធភាពក្នុងការបង្កើនជំនាញវិនិច្ឆ័យ។អ្នកជំនាញបន្ថែមថា សារធាតុ Flavonoids ធ្វើឱ្យសកម្មនូវការបង្កើតឡើងនូវកោសិកាសរសៃប្រសាទថ្មីនៅក្នុងខួរក្បាល ដើម្បីពង្រឹងការចងចាំ និងបង្កើនលំហូរឈាមទៅកាន់ខួរក្បាល៕ ផ្លែឈើដែលមានសំបកពណ៏លឿង៖បង្កើនភាពវាងវៃរបស់ចិត្ដ និងបង្កើនការចងចាំ។
No comments :
Post a Comment