Pages

Thursday, February 13, 2014

យ៉ាង​តិច​ស្ត្រី​៤​នាក់ នៅ​តំបន់​បុរី​កីឡា រង​របួស​ដោយ​សា​រកា​រ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ

មន្ត្រី​សិទ្ធិមនុស្ស ឲ្យដឹងថា យ៉ាងហោច​ណាស់​ប្រជា​សហគមន៍​អ្នក​បុរី​កីឡា​៤​នាក់ រងរបួស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយសារ​ការបង្ក្រាបរ​បស់​កម្លាំង​សមត្ថកិច្ច នៅពេល​ពលរដ្ឋ ព្យាយាម​មិន​ចេញ​ពី​អគារ​នៅ​តំបន់​បុរី​កីឡា​។​
​ប្រធាន​ផ្នែក​ សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក​មឿន តុលា មានប្រសាសន៍​ថា​យ៉ាងតិច​ស្ត្រី​បុរី​កីឡា​៤​នាក់ រងរបួស ខណៈ​ពួកគេ ត្រូវ​បាន​បណ្តេញ​ចេញ​យ៉ាង​ហិង្សា​ពី​អគារ​បុរី​កីឡា ដែល​កំពុង​សាងសង់​។​
អ្នករងរបួស ត្រូវបានអង្គការលីកាដូ យកទៅពិនិត្យ និងព្យាបាល។ បន្ទាប់ពីបណ្តេញអ្នកបុរីកីឡា សមត្ថកិច្ចរាប់សិបនាក់ ចាប់ផ្តើមឡោមព័ទ្ធរបងនៅតាមច្រក កុំឲ្យពលរដ្ឋចូលទៅក្នុងអគារ។
​ប្រជា​ សហគមន៍​បុរី​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា ពួកគេ​ប្តេជ្ញា​បន្តកាន់កាប់​អាគារ​ទី​៩ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បើទោះជា​មាន​ការ​រាំង​ពី​សមត្ថកិច្ច​ក៏​ដោយ​។​
(ស្រ្តីនៅសហគមន៍បុរីកីឡាម្នាក់ទៀត រងរបួស/រូបថតពីលោក មឿន តុលា)
​ ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាង​ប្រជា​សហគមន៍​ចំនួន​១២​នាក់ ត្រូវបាន​អនុញាតិ​ឲ្យចូល​ទៅជួប​អភិបាល​រាជធា​នី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាល​ពី​ម្សិលមិញ​។​
​សហគមន៍​បុរី​កីឡា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ខាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការតវ៉ា រហូតមកដល់​បច្ចុប្បន្ន​នេះ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ

No comments :

Post a Comment