មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេស ឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ក្នុង ព្រះជន្ម ៣៥វស្សា ហើយម្យ៉ាងវិញទៀតនៅថ្ងៃ១៤កើត ខែមាឃនេះដែរ គឺជាថ្ងៃដែលព្រះពុទ្ធប្រកាសប្រាប់មារថា ៣ខែទៀត ព្រះអង្គនឹងចូលព្រះបរិនិព្វាន ក្នុងព្រះជន្មាយុ ៨០ព្រះវស្សាផងដែរ។
ចំពោះពិធីបុណ្យមាឃបូជានេះត្រូវបាន ក្រុមព្រះសង្ឃ និងពុទ្ធសាសនិក តែងតែធ្វើពិធីជួបជុំដ៍ធំមួយ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជានេះនៅភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាលជារៀងរាល់ឆ្នាំផងដែរ។ ឆ្នាំនេះក៍មិនខុសពីឆ្នាំមុនដែរ នៅព្រឹកនេះព្រះសង្ឃ ក្រសួងធម្មការ និងពុទ្ឋបរិស័ព្ទ រាប់ពាន់នាក់បានជួបជុំគ្នាប្រារព្ឋពិធីបុណ្យមាឃបូជានៅភ្នំព្រះ រាជទ្រព្យ។
ចង់ដឹងថា តើពីធីបុណ្យមាឃបូជានៅឆ្នាំនេះយ៉ាងណានោះជាបន្តសូមស្ដាប់ កិច្ចសំភាសន៍រវាង វណ្ណ វុត្ថា និងឡេង ដេត ដែលកំពុងរាយការណ៍ចេញពីភ្នំព្រះរាជទ្រព្យដូចតទៅ៖
សំលេងៈ{audio}2014/Sound of day/20140214_Mak bo.mp3{/audio}
លោកអ្នកទើបបានស្តាប់បទសម្ភាសន៍ រវាងវណ្ណ វុត្ថា និងឡេង ដេតអ្នកយកព័ត៌មានរបស់វិទ្យុខ្មែរអន្តរជាតិវាយោFM ។ សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជាត្រូវបានគេប្រារព្វធ្វើឡើងនៅថ្ងៃទី១៥កើត ខែមាឃជារៀងរាល់ឆ្នាំ។(ដោយៈវណ្ណ វត្ថា)
No comments :
Post a Comment