សម្តេចហ៊ុន សែន បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាជាមួយនឹងគណៈប្រតិភូជាច្រើនរូប ទៀត កាលពីម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី០៦កុម្ភៈ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃ ទី៣១មករាកន្លងទៅនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា គណៈប្រតិភូដែលអមដំណើរជាមួយសម្តេចហ៊ុនសែនរួមមាន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាការកត់សំគាល់នៅក្នុងដំណើរទស្សនៈកិច្ចនោះក៏មានវត្តមានរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

Read More >>>
No comments :
Post a Comment