Pages

Wednesday, February 5, 2014

អំពើ​ពុក​រលួយ​របស់​សមាជិក​នៃ​សមាគម​អឺរ៉ុប​ធ្វើ​ឲ្យ​ខាត​ប្រាក់​ជាង​១៦២​ពាន់​ដុល្លា​ក្នុង​១​ឆ្នាំ

លោកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រូម ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​ខាង​កិច្ចការ​ផ្ទៃក្នុង​របស់​សហភាព​អឺរ៉ុប ​បាន​និយាយថា សហភាព​អឺរ៉ុប​បាន​បាត់​បង់​ប្រាក់​ចំនួន​ជាង​១៦២​ពាន់​លាន​ដុល្លា ក្នុង​១​ឆ្នាំៗ ដោយសារតែ​អំពើពុករលួយ​របស់ សមាជិក​ខ្លូន​ក្នុងចំណោម​ប្រទេស​ជា​សមាជិក បាន​ប្រព្រឹត្ត​អំពើពុករលួយ​។
​ នេះ​បើ​តាម​សារព័ត៌មាន​ឈ្មោះ​ថា​ម វើល បាន​ស្រង់​សំដី​របស់​លោកស្រី សេ​ស៊ី​លី​យ៉ា​ស្នងការ​សហភាព​អ៊ឺរ៉ុប​ទទួលបន្ទុក​ខាង​កិច្ចការ​ផ្ទៃក្នុង ដែល​បាន​លើកឡើង​នៅក្នុង​ពិធី​ជួបជុំ​គណកម្មការ​សមាជិក​អ៊ឺរ៉ុប​ប្រឆាំង​នឹង​ អំពើ​ពុករលួយ​។​
​ស្នងការ​ទទួលបន្ទុក​កិច្ចការ​ផ្ទៃក្នុង​រូបនេះ បាន​រកឃើញថា ប្រទេស​ដែល​មាន​តម្លាភាព និង​មាន​អំពើពុករលួយ​តិច​ជាង​គេ​នៅ​អឺរ៉ុប​មាន ប្រទេស​ដា​ណឺ​ម៉ាក ហ្វាំង​ឡ​ង់ អាល្លឺម៉ង់​និង ប្រទេស​ស៊ុយ​អ៊ែដ​។ រីឯ​ប្រទេស​ដែល​មាន​ភាពពុករលួយ​ខ្លាំង​នៅ​សហភាព​អឺរ៉ុប​នេះ ហើយ​នឹង​ត្រូវ​ចាត់​វិធានការ​បន្ថែម​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​នោះ​មានដូចជា​ប្រទេសក្រូ​អាស៊ី សាធារណៈរដ្ឋ​ឆេក ប្រទេស​បារាំង ក្រិក ព័រ​ទុយ​ហ្គាល់ រូ​ម៉ា​នី និង​អេ​ស្ប៉ា​ញ​។​



Read More >>>

No comments :

Post a Comment