ក្រោយពីបានឃុំខ្លួនអស់រយៈពេលជាងមួយខែកន្លងមក ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែនប្រមាណ ២៣៤នាក់ ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន វិកទ័រ យ៉ានូកូវិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យដោះលែង កាលពីដើមខែកុម្ភៈនេះ។
នៅក្នុងកិច្ចព្រមព្រៀងនោះដែរលោក យ៉ានូកូវិចបានកំណត់លក្ខខណ្ឌមួយថា ក្រុមបាតុករត្រូវតែចាកចេញពីអាគាររដ្ឋាភិបាលដែលពួកគេបានកាន់កាប់ ជាពិសេសគឺនៅក្នុងទីក្រុង គីវផ្ទាល់តែម្ដង។ ការទាមទារឱ្យក្រុមបាតុករប្រឆាំងចាកចេញពីតំបន់ ដែលពួកគេបានកាន់កាប់នេះ ដោយសារតែសកម្មភាពរបស់ពួគេនៅតំបន់នោះបានក្លាយជាបានក្លាយជាសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកាន់តែខ្លាំងឡើងៗ ។
សម្រាប់ការដោះលែងនេះ ថ្វីត្បិតតែក្រុមបាតុករ២៣៤នាក់អាចមានសេរីភាពនៅក្រៅឃុំក៏ដោយ ក៏រដ្ឋាភិបាលអ៊ុយក្រែន នៅតែរក្សាសំណុំរឿងចោទប្រកាន់នេះដដែល។
សូមបញ្ជាក់ថា ប្រធាធិបតីអ៊ុយក្រែនលោក វិកទ័រ យ៉ានូកូវិចបានប្រឈមមុខនឹងការបៈបោរ របស់ក្រុមបាតុកររយៈពេលជាង២ខែរួចមកហើយ ចាប់តាំងពីមានការតវ៉ាក្នុងខែវិច្ឆិកា រហូតដល់ថ្ងៃ៣កុម្ភៈនេះ។ចំណែកឯក្រុមបាតុករទាំង២៣៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ២៦ខែធ្នូ រហូតដល់ទី២ខែកុម្ភៈ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបះបោរប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែន និងទាមទារឱ្យលោកប្រធានាធិបតី វិកទ័រ យ៉ានូកូវិចលាលែងចេញពីដំណែង៕(ដោយៈ លាង ធីតា)

No comments :
Post a Comment