គណៈមេធាវីទីក្រុងប៉ារីស សហការជាមួយគណ:មេធាវីកម្ពុជា នឹងរៀបចំជំនួបអន្តរជាតិអាស៊ីលើកទី២ សម្រាប់ឆ្នាំ ២០១៤ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភ: បន្ទាប់ពីបានមានការរៀបចំធ្វើឡើងលើកទីមួយនៅប្រទេសវៀតណាមកាលពីឆ្នាំ២០១៣។
ការប្រារព្ធជំនួបអន្តរជាតិអាស៊ីលើកទី២នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោក ប៊ុន ហុន ប្រធានគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា akp។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា ការរៀបចំជំនួបនេះគឺជាឱកាសសម្រាប់មេធាវីជនជាតិបារាំងមកពីប៉ារីស នៅភ្នំពេញឬនៅក្នុងតំបន់ធ្វើ ការផ្លាស់ប្តួរបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទនានាពាក់ព័ន្ធនឹងបរិយាកាសគតិយុត្តិនៃធុរកិច្ចនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន ការប្រកបអាជីពមេធាវីនៅបរទេស ក៏ដូចជាតម្រូវការរបស់សហគ្រាស និងវិនិយោគិនបរទេសក្នុងផ្នែកការផ្តល់ប្រឹក្សាច្បាប់។
ប្រពភដដែល បានឲ្យដឹងបន្ដថា តាមរយ:ការរៀបចំជំនួបអន្តរជាតិនៅកម្ពុជា លោក ព្យែរ អូលីវីយេសួរ និងលោកឡូរ៉ង់ ម៉ាកទីណេ ដែលជាប្រធាន និងអនុប្រធានគណ:មេធាវីទីក្រុងប៉ារីស បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិរបស់ពួកគេ គណ:មេធាវីទីក្រុងប៉ារីសនឹងបើកទ្វារទៅកាន់ឆាកអន្តរជាតិ ដើម្បីអនុញ្ញាតឲ្យសមាជិករបស់ខ្លួនសិក្សាស្វែងយល់ពីទីផ្សារថ្មីៗ និងបង្កើតបណ្តាញការងារនៅបរទេស។
គួរកត់សម្គាល់ថា ប្រទេសកម្ពុជា បានក្លាយទៅជាទិសដៅនៃការរៀបចំជំនួបរបស់អ្នកប្រកបវិជ្ជាជីវ: មេធាវី ដោយសារមានកំណើនសេដ្ឋកិច្ចខ្ពស់ មានទីតាំងនៅចំកណ្តាលបេះដូងសមាគម អាស៊ាន ព្រមទាំងមានអ្នកច្បាប់ជាច្រើនចេះភាសាបារាំង៕(ដោយៈឃួន សុភ័ក្ត្រ)

No comments :
Post a Comment