Pages

Wednesday, February 12, 2014

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​សមាសភាព​ស្មើគ្នា​ជាមួយ​គណបក្ស​កាន់អំណាច​ក្នុង​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​កែទម្រង់​ការ​បោះ​ឆ្នោត

​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​សម្តែង​នូវ​ការ​ សោកស្តាយ​ចំពោះ​ការ​ចេញ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ កែទម្រង់​លើ​ការ​បោះ​ឆ្នោត ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដោយ​គណបក្សប្រឆាំង​បាន​ចាត់​ទុក​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ ការ​បង្កើត​គណៈកម្មការ ឬ​ការ​បង្កើត​យន្តការ​ណាមួយ​ពាក់ព័ន្ធ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត ដោយ​មិន​មានការ​ប្រឹក្សា​យោបល់ ឬ​ការ​ព្រមព្រៀង​ជា​មុន​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៃ​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រង់​ចំណុច​ទី​២​ដែល​បាន​ចែង​ថា "​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។ " ។

សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

No comments :

Post a Comment