Pages

Wednesday, February 12, 2014

សមត្ថ​កិច្ច​ចុះ​អនុ​វ​ត្ដ​ន៍​ដីកា​ករណី​កាប់​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧

ខេ​ត្ដ​ក្រចេះ ៖ យ៉ាង​ហោច​ណាស់​ក៏មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០គ្រួសារ បាន​នាំ​គ្នា​ទៅ​សង់​ជា​ខ្ទម ឈាន ដល់​ការ​រុករាន​កាប់​បំផ្លាញ​ព្រៃ​សហ​គម​ន៍ ដែល​មិន​មែន​ជា​ដីស​ម្ប​ទាន​សង្គម​កិច្ច ហើយ​សមត្ថ​កិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេ​ត្ដ​ក្រចេះ ចុះ​អនុ​វ​ត្ដ​ន៍​ការ​ទប់​ស្កាត់​ការ​កាប់​រុករាន​ព្រៃ​នេះ បែរ​ជា​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចេញ ពី​ព្រៃ​មក​ឈរ​កក​កុញ​នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៧ ត្រង់​ចំណុច​ព្រំ​ប្រទល់​ស្រុក ស្នួល ខេ​ត្ដ​ក្រចេះ និង​ស្រុក​កែវ​សីមា ខេ​ត្ដ​មណ្ឌលគិរី បណ្ដាល​ឱ្យ​កក​ស្ទះ មិន​អាច​ធ្វើ​ចរាចរណ៍​បាន ។



លោក គង់ គឹ​ម​នី អភិបាល​នៃ​គ​ណៈ អភិបាល​ស្រុក​ស្នួល បាន​ឱ្យ​ដឹង​ថា ពេល​នេះ​ខ្ញុំ​កំពុង​មាន​វ​ត្ដ​មាន​នៅ​កន្លែង​ដែល ប្រជា​ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ ខ​ណៈ​ក្រុម សមត្ថ​កិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តំណាង អយ្យការ​ចុះ​អនុ​វ​ត្ដ​ន៍​ដីកា ពាក់​ព័ន្ធ​ទៅ នឹង​ការ​កាប់​ទន្ទ្រាន​ព្រៃ​ដោយ​ខុស​ច្បាប់ ហើយ​ខាង​រដ្ឋ​បា​ល​ព្រៃ​ឈើ​បាន​ហាម​ឃាត់ នោះ ប៉ុន្ដែ​ពួក​គាត់​បាន​នាំ​គ្នា​មក​ឈរ​បិទ ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១២៩ ។
លោក គង់ គឹ​ម​នី ប​ន្ដ​ថា ពេល​នេះ​ទាំង​សមត្ថ​កិច្ច និង​អាជ្ញា​ធ​រ​កំពុង​តែ​ធ្វើ ការ​សម្រប​សម្រួល​ដោះ​ស្រាយ​ជាមួយ ប្រជា​ពលរដ្ឋ ដើម្បី​បើក​ចរាចរណ៍​អ្នក ដំណើរ​ឆ្លង​កាត់ ហើយ​ក៏​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ចំពោះ​ការ​តវ៉ា​បិទ​ផ្លូវ​របស់​ ប្រជា​ពលរដ្ឋ ។
ដោយ​ឡែក លោក សរ ចំ​រុង អភិបាល នៃ​គ​ណៈ​អភិបាល​ខេ​ត្ដ​ក្រចេះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា បើ​តាម ខ្ញុំ​ដឹង រដ្ឋ​បា​ល​ព្រៃ​ឈើ​បញ្ជាក់​ថា ប្រជា ពលរដ្ឋ​ភាគ​ច្រើន​ដែល​មិន​មែន​ជា​អ្នក រស់​នៅ​ទី​នោះ​មក​ពី​ខេ​ត្ដ​ផ្សេ​ងៗ បាន​នាំ​គ្នា កាប់​ឆ្ការ​ព្រៃ​ធ្វើ​ជា​ផ្ទះ ប៉ះ​ពាល់​ទៅ​នឹង​ដី សហ​គម​ន៍ ហើយ​សមត្ថ​កិច្ច​ក៏​បាន​ចុះ អនុ​វ​ត្ដ​ន៍​ដីកា ទើប​ពួក​គាត់​នាំ​គ្នា​មក​ឡើង​លើ​ផ្លូវ​ឈរ​កក​កុញ ហើយ​ក៏​មិន​មែន​ជា ការ​បិទ​ចរាចរណ៍​នោះ​ដែរ ។
លោក​អភិបាល​បញ្ជាក់​ថា ការ​កាប់​ឆ្ការ​ព្រៃ​គឺ​ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​មិន មែន​ជា​ដី​ព្រៃ​សម្បទាន​សង្គម​កិច្ច​ដែល រដ្ឋ​បា​ល​ព្រៃ​ឈើ ក៏​ដូច​ជា​រាជ​រ​ដ្ឋា​ភិ​បា​ល ផ្ដល់​ជូន​ស្រប​ច្បាប់​នោះ​ឡើយ ។ ដូច្នេះ ខ្ញុំ កំពុង​ចាត់ចែង​ឱ្យ​អភិបាល​ស្រុក​ស្នួល​ផ្ទាល់ ចុះ​ធ្វើ​ការ​រឿង​នេះ ។
គួរ ​រំលឹក​ថា ពីរ​ថ្ងៃ​មុន​នេះ ប្រជា​ពលរដ្ឋ ជិត​១០០នាក់​បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦Aផង​ដែរ នៅ​ចំណុច​មុខ​សាលា​ឃុំ​ស្នួល ស្រុក​ស្នួល អស់​រ​យៈ​ពេល​ជិត​២ម៉ោង ទាម​ទារ​ឱ្យ​អាជ្ញា​ធរ និង​ម​ន្ដ្រី​ជំនាញ​ភូមិបាល ចេញ​ប័​ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ឱ្យ​ពួក​គាត់ ខ​ណៈ​ការ​ចុះ​វាស់​វែង​របស់​យុ​វ​ជន​ស្ម័គ្រ ចិ​ត្ដ​សម្ដេច​តេ​ជោ​ធ្វើ​ការងារ​នេះ​រួចរាល់ អស់​រ​យៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្ដែ​ប្រជា​ពលរដ្ឋ​អះអាង​ថា អាជ្ញា​ធ​រ​យឺត​យ៉ាវ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ។ ផ្ទុយ​ទៅ​វិញ ករណី​នេះ អាជ្ញា​ធ​របា​ន​បញ្ជាក់​ថា ការ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ ដោយសារ​មាន​បញ្ហា​ដី​ទាំង​នោះ ប៉ះ​ពាល់​ជាមួយ​នឹង​ដី​ព្រៃ​សម្បទាន​សេដ្ឋ​កិច្ច​ក្រុម​ហ៊ុន​ហ៊ឺ​រី​ស្សិ​ន ៕
សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត

No comments :

Post a Comment