លោកស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ខេត្តបាត់ដំបង ៖ លោកស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីព្រឹកមិញនេះ បានបញ្ជាក់ម្តងទៀតនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង ថា គណបក្សសង្គ្រោះជាតិ បើនៅតែដើរទាមទាររកយុត្តិធម៌ ឬទាមទារយកឈ្នះគេ ទើបសុខចិត្តឈប់ទាមទារនេះ គឺគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ។
លោឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងមិនមែនជាប់គាំងផ្នែកនយោបាយឬកាន់អំណាចឯកបក្សទេ គឺគណបក្សប្រជាជនកម្ពុជាគោរពច្បាប់គោរពធម្មនុញ្ញនិងគោរពតាមព្រះមហាក្សត្រ ដែលបានកោះអញ្ជើញប្រជុំសភាទាំង ១២៣ រូបដែលជាប់ឆ្នោតក្នុងនោះមានគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតបាន៦៨អាសនៈដែលឈ្នះគណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈ ក្រោយការបោះឆ្នោតរួចរយៈពេល៦០ថ្ងៃ។
No comments :
Post a Comment